ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកសារព័ត៌មាន៣០ស្ថាប័នដឹកនាំដោយ លោកពុយ គា បានធ្វើដំណើកម្សាន្ដ ដើម្បីផ្សព្វផ្សាយ ពីសក្តានុពលនៃការអភិវឌ្ឍ ទីក្រុងបូកគោ

46

កពត៖  អ្នកសារព័ត៌មាន៣០ស្ថាប័នដឹកនាំដោយលោកពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានធ្វើដំណើកម្សាន្ដ ដើម្បីផ្សព្វផ្សាយ ពីសក្តានុពលនៃការអភិវឌ្ឍ ទីក្រុងបូកគោ ដែលកំពុងអភិវឌ្ឍន៏យ៉ាងលឿន ផ្នែកហេដ្ឋារចនាសម្ព័ន្ធ  នៅក្នុងដំណើរទស្សនកិច្ច ថ្ងៃទី២៨ និង២៩ ខែឧសភា ឆ្នាំ២០២៤។  របស់ប្រតិភូអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមកពី៣០ស្ថាប័ន  ក្នុងបេសកកម្មពត៍មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលនៃការអភិវឌ្ឍ ទីក្រុងបូកគោ ក្រុមអ្នកសារព័ត៌មានបានចុះទស្សនៈកិច្ចតំបន់ទេសចរជាច្រើនកន្លែងដែលមាន នៅ លើភ្នំបូកគោ។       បេសកកម្មក្នុងគោលដៅជំរុញវិស័យទេសចរណ៍នៅលើភ្នំបូលគោឱ្យកាន់តែមានភាពល្បីល្បាញសម្រាប់ឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកំសាន្ត។កម្ចវិធីនេះរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជាដឹងនាំដោយលោកពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា  និងមាន ការរៀបចំទទួលយ៉ាងកក់ក្តៅពីអ្នកឧកញ៉ាសុខ គង់  អគ្គនាយកក្រុមហ៊ុន សូគីម៉ិច អ៉ីន វេសម៉ិនគ្រូប  ដែលជាក្រុមហ៊ុនទទួលបាន សិទ្ធិពីរាជរដ្ឋាភិបាលក្នុងអភិវឌ្ឍន៍ភ្នំបូកគោ ។

      ក្នុងដំណើរបេសកកម្មថ្ងៃដំបូងនេះក្រុមអ្នកសារព័ត៌មានបានចុះទៅមើលទីតាំងដែលមានសក្តានុពលខាងផ្នែកទេសចរណ៍ដែលកន្លងមកអ្នកទេសចរមកលេងភ្នំបូកគោអត់ដែលបានស្គាល់រួមមាន៖វាលស្រែ ១០០ ,វាលស្រែ៥០០,  ថ្មអណ្ដេីក ,  ក្លោងទ្វាមេឃ,  ថ្មប្រសាទ,វាលផ្កាបំពង់ក្រឡោក,តំបន់តាំងសម្មាធិ,ល្អាងភ្នំស័ក្តិសិទ្ធិ,កសាងព្រះពុទ្ធបដិមាកម្ពស់១០៨ម៉ែត្រ  និងទស្សនាការកសាងផ្លូវថ្មីឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤  ។ ទីតាំងទេសចរណ៍ទាំង១០កន្លែងខាងលើនេះបង្កប់ទៅដោយប្រវត្តិសាស្ត្រ  ជំនឿសាសនា និងវប្បធម៌ប្រពៃណី ។ ក្រៅពីទីតាំងទេសចរទាំង១០នេះនៅមានទីតាំងទេសចរជាច្រើកន្លែងទៀតដែលក្រុមការងារព័ត៌មាននិងចុះទៅឱ្យដល់ដើម្បីធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ឱ្យបានទូលំទូលាយពីសក្តានុពលទេសចរនៅលើភ្នំបូកគោដែលកំពុងតែអភិវឌ្ឍន៍ជាទីក្រុងបូកគោនៅ ពេលអនាគត ៕ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង