ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកធ្វើដំណើរ លើដងផ្លូវជាតិលេខ៤ (ស្រែអំបិល-កោះកុង) រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ សូមមានការប្រុងប្រយ័ត្ន ក្នុងរដូវវស្សា ព្រោះកំពុងជួសជុល

50

ភ្នំពេញ ៖ ឯកឧត្ដម  ផន រឹម អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអ្នកនាំពាក្យនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីក្រើនរំលឹក និងអំពាវនាវ  ដល់អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ សូមមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងរដូវវស្សា ។

ឯកឧត្ដមថ្លែងថា៖អំពាវនាវដល់អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងមេត្តាកុំដឹកធ្ងន់ពេក ដោយសារអំឡុងពេលនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ផ្លូវរអិលពិបាកធ្វើដំណើរ ជាពិសេសកន្លែងទួល ចំណោទ។

    បច្ចុប្បន្ននេះ ផ្លូវជាតិលេខ៤៨ កំពុងស្តារ និងលើកកម្រិតគុណភាព ហើយការដ្ឋានកំពុងមមាញឹកខ្លាំង ដូចនេះស្ថានភាពនៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ។

ម្យ៉ាងវិញទៀត រថយន្តឈ្នួល(TAXI) និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។

ក្រុមការងារការដ្ឋាន ព្យាយាមបង្កើនបង្គោលសុវត្ថិភាព ស្លាកសញ្ញាចរាចរណ៍បន្ថែមទៀត ដើម្បីញ្ចៀសហានិភ័យផ្សេងៗអាចកើតឡើងជាយថាហេតុ។

      សូមបញ្ជាក់ថា បច្ចុប្បន្ននេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) កំពុងដំណើរការយ៉ាងរលូន និងមមាញឹកខ្លាំង ដោយសម្រេចលទ្ធផល៥៦.៥៦%ហើយគិតត្រឹមបំណាច់ខែឧសភា។ នៅបំណាច់ខែមិថុនា ឆ្នាំ២០២៤ខាងមុខ ការដ្ឋាននឹងសម្រេចឱ្យបាន៦០%។       ការដ្ឋានចាប់ផ្តើមពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ កំពុងមមាញឹកលើការងារអ៊ុត AC។ ក្រុមការងារបានធ្វើ Base Course ជាអតិប្បរមា និងការងារ Structure ត្រូវអ៊ុត AC បញ្ចប់នៅរដូវប្រាំង ឆ្នាំ២០២៥ខាងមុខនេះហើយ។ ឯកឧត្ដមបន្តថា ៖ ន័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេសអ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ មេត្តាយោគយល់ និងអធ្យាស្រ័យខ្ពស់បំផុត។ សូមឱ្យការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ឯកឧត្ដម  ផន រឹម បានក្រើនរំលឹក និងអំពាវនាវទៀតថា ៖ អ្នកប្រើប្រាស់ដងផ្លូវជាតិ លេខ៤៨ (ស្រែអំបិល-កោះកុង) ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងមេត្តាកុំដឹកធ្ងន់ពេក ដោយសារអំឡុងពេលនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ផ្លូវរអិលពិបាកធ្វើដំណើរ ជាពិសេសកន្លែងទួល ចំណោទ។

      បច្ចុប្បន្ន ផ្លូវជាតិលេខ៤៨ កំពុងស្តារ និងលើកកម្រិតគុណភាព ហើយការដ្ឋានកំពុងមមាញឹកខ្លាំង ដូចនេះស្ថានភាពនៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ។

ម្យ៉ាងវិញទៀត រថយន្តឈ្នួល(TAXI) និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។

ក្រុមការងារការដ្ឋាន ព្យាយាមបង្កើនបង្គោលសុវត្ថិភាព ស្លាកសញ្ញាចរាចរណ៍បន្ថែមទៀត ដើម្បីញ្ចៀសហានិភ័យផ្សេងៗអាចកើតឡើងជាយថាហេតុ។   បច្ចុប្បន្ននេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) កំពុងដំណើរការយ៉ាងរលូន និងមមាញឹកខ្លាំង ដោយសម្រេចលទ្ធផល៦០.០៥%ហើយ គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤នេះ។ ការដ្ឋានចាប់ផ្តើមពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ កំពុងមមាញឹកលើការងារអ៊ុត AC។ ក្រុមការងារបានធ្វើ Base Course ជាអតិប្បរមា និងការងារ Structure ត្រូវអ៊ុត AC បញ្ចប់នៅរដូវប្រាំង ឆ្នាំ២០២៥ខាងមុខនេះហើយ។

ន័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេសអ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ មេត្តាយោគយល់ និងអធ្យាស្រ័យខ្ពស់បំផុត។ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង