ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញធ្វើវិបស្សនានៅ បរិវេណប្រាសាទអង្គរវត្ត

70

សៀមរាប៖នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញធ្វើវិបស្សនានៅបរិវេណប្រាសាទអង្គរដែលជាទីគោរពសក្ការបូជារបស់កម្ពុជា ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ដល់ប្រទេសជាតិ និងប្រជាជន ជាពិសេសកុមារតូចៗឱ្យចៀសផុតពីជំងឺតម្កាត់ផ្សេងៗ។

លោកជំទាវបណ្ឌិត បានលើកទ្បើងថា ការធ្វើសមាធិ និងវនយាត្រានេះ គឺដើម្បីមាន អារម្មណ៍ស្រស់ថ្លា និងសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត្តផងដែរ។

ក្រោយពីពិធីសមាធិ និងយោគៈ លោកជំទាវបណ្ឌិត បានដឹកនាំក្រុមការងារដើរ ចង្រ្កម ភាវនា ក្នុងបរិវេណប្រសាទអង្គរវត្ត និងវនយាត្រាក្នុងសួនរក្ខជាតិអង្គរ ដើម្បីទស្សនាព្រៃ ប្រឹក្សា និងជីវៈចម្រុះនៅទីនោះ៕

អត្ថបទដែលជាប់ទាក់ទង