ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាកាសធាតុក្តៅខ្លាំងបំផ្លាញ ដំណាំល្ងរបស់កសិករនៅស្រុកភ្នំព្រឹក

78

បាត់ដំបង៖  នៅក្នុងខែឧសភានេះអាកាសធាតុហួតហែងនិកំដៅងក្តៅខ្លាំងនៅតែអូសបន្លាយនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងហើយបានជៈឥទ្ធិពលភាគច្រើនទៅលើកសិករដែលប្រកបមុខរបរដាំល្ង គឺកំពុងមមាញឹកក្នុងការប្រមូលផលដើម្បីយកមកហាល សម្ងួតនិងបោកយកគ្រាប់ដើម្បីលក់ទៅឲ្យឈ្មួញ។

   អ្នកស្រី ឈឿន ចិន្ដា អាយុ ៥៥ ឆ្នាំ បច្ចុប្បន្នជាប្រជាកសិកររស់នៅក្នុងភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានរៀបរាប់ថា នៅរៀងរាល់ឆ្នាំគឺអ្នកស្រីបានប្រកបមុខរបរដាំល្ង ស ដោយឡែកអ្នកភូមិដទៃទៀតបើគេមានពូជល្ងខ្មៅ គេក៏ដាំពូជរបស់គេនោះទៅ។

   នៅលើផ្ទៃដីទំហំ ១៥ ហិចតា ដែលអ្នកស្រីនិងកូនៗនាំគ្នាប្រកបមុខរបរដាំល្ង ស នេះកាលពឆ្នាំមុនៗគឺពុំដែលខូចខាតឡើយ ដោយសារតែអាកាសធាតុអំណោយផល ដូច្នេះហើយគឺនៅរៀងរាល់ឆ្នាំការលក់ចេញល្ងនេះអាចទ្រង់ជីវភាពគ្រួសាររបស់អ្នកស្រីបានមួយកម្រិត។យ៉ាងខ្ពស់។ 

   អ្នកស្រីបានបន្តថា នៅលើផ្ទៃដីមួយហិចតានៅពេលដែលល្ងឲ្យផលបានល្អគឺអាចបោកបានគ្រាប់ពី ១១ ការ៉ុង ទៅ ១២ ការ៉ុង ហើយក្នុងមួយការ៉ុងគ្រាប់ល្ង សនេះ គឺមានទម្ងន់ចន្លោះពី ១១០ ទៅ ១២០ គីឡូក្រាម ដោយកន្លងមកការដាំដុះដើមល្ងមិនមានការខូចខាតហើយតម្លៃល្ង សក្នុងមួយគីឡូក្រាម ៧.៦០០ រៀល ដូច្នេះក្នុងមួយឆ្នាំអ្នកស្រីអាចរកចំណូលទាំងដើមទាំងចុងរាប់រយលានរៀល។

   អ្នកស្រីបន្ថែមថា ការប្រកបមុខរបរដាំល្ងនេះគឺមានការចំណាយច្រើនទៅលើប្រាក់ឈ្នួលដូចជាការភ្ជួរ រាស់ ច្រូត និងបោកយកគ្រាប់ រីឯការច្រូតល្ងមិនដូចការច្រូតស្រូវដោយប្រើម៉ាស៊ីនបានឡើយ គឺត្រូវជួលអ្នកភូមិចុះច្រូតដោយប្រើកណ្ដៀវ និងចងជាចូម ដោយក្នុងមួយចូមដើមល្ង មាន ៤ បាច់ ក្នុងមួយបាច់ស្មើនឹងមួយក្តាប់ធំ ដោយឡែកប្រាក់ឈ្នួលថ្លៃកម្លាំងពលកម្មគឺគិតទៅលើចូម ក្នុងមួយចូម ៣០០ រៀល ហើយសម្រាប់ការបោកគឺគេមានម៉ាស៊ីនក្តោបយ៉ាងជិតដោយសារតែគ្រាប់ល្ងមានទំហំតូចៗជាវាងការខ្ចាយរាយប៉ាយទៅលើដីវានាំឲ្យមានការខាតបង់។

   សម្រាប់ឆ្នាំនេះអ្នកស្រីព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែអាកាសធាតុឡើងកម្ដៅខ្លាំងពេកធ្វើឲ្យការដាំដុះតាំងពីតំបូងព្រួសគ្រាប់ល្ង ហើយវាដុះមិនសូវល្អ។ ឆ្នាំនេះការបង្ករបង្កើនផលល្ងលើផ្ទៃដី ១៥ ហិចតា គឺអ្នកស្រីអាចប្រមូលផលបានត្រឹមតែ ៣ ហិចតាកន្លះតែប៉ុណ្ណោះ។ក្រៅពីអ្នកស្រី ឈឿន ចិន្តា កសិករដ៏ទៃៗទៀតក៏បានបង្ហាញបីក្តីកង្វល់ចំពោះអាកាសធាតុក្តៅហួតហែងមិនមានភ្លៀងកក់ខែដែលធ្វើឲ្យកសិករមិនអាចចាប់ផ្តើមដាំដុះបន្តទៅតាមរដូវនៃដំណាំផ្សេងទៀតបាន។ សម្រាប់ទីផ្សារល្ង សបច្ចុប្បន្ន គឺមិនធ្លាក់តម្លៃនោះឡើយ ដោយល្ងដែលអ្នកពួកអ្នកស្រុកប្រមូលបានយកមកហាលឱ្យស្ងួតមិនទាន់បោកយកគ្រាប់ផងនោះគឺមានឈ្មួញមកកក់លុយមុនបាត់ទៅហើយដោយឱ្យក្នុងតម្លៃមួយគីឡូក្រាម ៩.០០០ រៀល ។ បើតាមអ្នកស្រីចិន្តាឆ្នាំនេះល្ងមានតម្លៃខ្ពស់ជាងឆ្នាំកន្លងទៅគឺដោយសារតែល្ងមានការខូចខាតច្រើនទើបតម្លៃបានខ្ពស់បែបនេះ ហើយទោះជាលក់បានថ្លៃក៏អ្នកស្រីខាតបង់ច្រើនដោយសារតែភាពរាំងស្ងួតនេះ។ ដោយឡែកសម្រាប់ល្ងខ្មៅគឺមានតម្លៃទាបជាងល្ង សព្រោះឈ្មួញមិនសូវប្រមូទិញដូចល្ង ស ។អ្នកស្រីឈឿន ចិន្តា និយាយថាទោះជាអាកាសធាតុប្រែប្រួលយ៉ាងណាក៏អ្នកស្រីនៅតែព្យាយាមដាំដុះដំណាំប្រភេទនេះបន្តទៅទៀតដោយមិនមានការរារថយឡើយ ព្រោះនៅកម្ពុជា យើងល្ងលក់បានតម្លៃថ្លៃនិងមានទីផ្សារល្អ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង