ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រៀបចំកែសម្រួលប្រព័ន្ធចរាចរ នៅតំបន់ជុំវិញចំណុចរង្វង់មូលកួចកាណុងដេីម្បីកាត់បន្ថយ ការកកស្ទះ ចរាចរ

66

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការដំឡើងភ្លើងសញ្ញាចរាចរនៅចំណុច ប្រសព្វរវាងផ្លូវលេខ៧០ និងមហាវិថីព្រះមុនីវង្ស ដាក់ខឿនបែងចែកទ្រូងផ្លូវលើមហាវិថីព្រះមុនីវង្ស រៀបចំផ្លូវលេខ៤៧ជាផ្លូវ ឯកទិស និង រៀបចំផ្លូវទ្វេទិសមានទិសដៅទៅមក ចាប់ពីផ្លូវលេខ៨០ ដល់រង្វង់មូលវត្តភ្នំ ដេីម្បីកាត់បន្ថយ ការ កកស្ទះ ចរាចរនៅ តំបន់ រង្វង់ មូល កួចកាណុង។
យោង តាម សេចក្តី ជូន ដំណឹង របស់ រដ្ឋបាល រាជធានីភ្នំពេញ បានឱ្យ ដឹង ថា រដ្ឋបាលរាជធានីភ្នំពេញបានសង្កេតឃើញពីស្ថានភាពចរាចរណ៍នៅចំណុចរង្វង់មូលកួចកាណុង មានការកកស្ទះជារៀងរាល់ថ្ងៃ ជាពិសេសម៉ោងមមាញឹក (ចន្លោះពីម៉ោង :០០នាទីព្រឹក ដល់ម៉ោង :៣០នាទីព្រឹក និងពីម៉ោង ១៦:៣០នាទីរសៀល ដល់ម៉ោង១៩:០០នាទីយប់) ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងសណ្ដាប់ធ្នាប់សាធារណៈ។ដូច្នេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល និងសមស្របតាមបទដ្ឋានបច្ចេកទេសរដ្ឋបាលរាជធានីភ្នំពេញមានគម្រោងរៀបចំកែសម្រួលប្រព័ន្ធចរាចរនៅតំបន់ជុំវិញចំណុចរង្វង់មូលកួចកាណុង ដូចខាងក្រោម៖
ដំឡើងភ្លើងសញ្ញាចរាចរនៅចំណុចប្រសព្វរវាងផ្លូវលេខ៧០ និងមហាវិថីព្រះមុនីវង្ស
ដាក់ខឿនបែងចែកទ្រូងផ្លូវលើមហាវិថីព្រះមុនីវង្សចាប់ពីច្រមុះជ្រូករង្វង់មូលកួចកាណុង ដល់ផ្លូវលេខ៨០
រៀបចំផ្លូវឯកទិសលើផ្លូវលេខ៤៧ ទិសដៅឆ្ពោះទៅវត្តភ្នំ ចាប់ពីរង្វង់មូលកួចកាណុង ដល់ផ្លូវលេខ៨០
រៀបចំផ្លូវទ្វេទិស មានទិសដៅទៅមក ចាប់ពីផ្លូវលេខ៨០ ដល់រង្វង់មូលវត្តភ្នំ។
គម្រោងខាងលើនេះនឹងដាក់ឱ្យដំណើរការសាកល្បងចាប់ពីថ្ងៃសុក្រទី០៧ ខែមិថុនា ឆ្នាំ២០២៤ តទៅ
អាស្រ័យហេតុនេះ សូមសាធារណ ជនទាំងអស់ និងបងប្អូនប្រជាពល រដ្ឋដែលធ្វើចរាចរឆ្លងកាត់ភូមិសាស្ត្រខាងលើមេត្តាយោគយល់ និងចូលរួមសហការតាមខ្លឹមសារខាងលើនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ទទួលបានសេចក្តីជូនដំណឹងនេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពាក់ព័ន្ធ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវសហការអនុវត្តនិងសម្របសម្រួលសណ្តាប់ធ្នាប់ចរាចរត្រង់ចំណុចភូមិសាស្ត្រខាងលើនេះឱ្យទទួលបានលទ្ធផលល្អ និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

 

អត្ថបទដែលជាប់ទាក់ទង