ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីថា៖ បើក្រុមហ៊ុនណាដេញបានអនុវត្តមិនត្រឹមត្រូវនឹងដាក់ក្នុងបញ្ជីខ្មៅឬដកសិទ្ធលែងអោយដេញថ្លៃព្រោះធ្វើឱ្យពលរដ្ឋក្ដៅក្រហាយ

33

ភ្នំពេញ៖ក្នុងពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៏សង្កាត់ ឆ្នាំ២០២៤នៅមូលដ្ឋានខណ្ឌសែន សុខនាព្រឹកថ្ងៃទី១៣មិថុនា ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីនិងជាតំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើក    ឡើងក្នុងន័យព្រមានជាមុនផងនិងណែនាំផងថា៖ក្រុមហ៊ុនដែលដេញថ្លៃបានពេលអនុវត្តគម្រោងត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមិនត្រូវធ្វើឲ្យប្រជាពលរដ្ឋក្តៅក្រហាយដោយសារតែទង្វើរបស់ខ្លួនដោយខ្វះការទទួលខុសត្រូវដូចជា៖កាយ ជីកដីដាក់លូមិនព្រមលប់វិញ,មិនទាន់ជីកដីផងដឹកលូមកគរបិទមុខផ្ទះប្រជាពលរដ្ឋ ឬកន្លែងលក់ដូររបស់គាត់បង្កទៅជាការក្តៅ  ក្រហាយរបស់ប្រជាពលរដ្ឋ។ការចាក់ខ្សាច់,ចាក់ដី,មិនដាក់ស្លាកសញ្ញាសំគាល់  ការដ្ឋានឲ្យបានត្រឹមត្រូវក៏បង្កបញ្ហាដែរព្រោះតែប៉ះពាល់ដល់អ្នកធ្វើដំណើរ និងម្ចាស់ផ្ទះ។ផ្ទុយទៅវិញបើក្រុមហ៊ុនណាអនុវត្តមិនបានត្រឹមត្រូវនឹងត្រូវដាក់ក្នុងបញ្ជីខ្មៅ(Black list)ដកសិទ្ធលែងអោយដេញថ្លៃក្នុងមូលដ្ឋានលើកក្រោយទៀតទេ។

ឯកឧត្ដមកើត ឆែ លើកជាឧទាហណ៏ថា៖បើមាននរណាម្នាក់យកសំរាមទៅបោះចោលផ្តេសផ្តាស់យើងមិនពិន័យគាត់ដោយខ្លាចបាត់សន្លឹកឆ្នោត គឺមិនត្រឹម ត្រូវទេបើយើងមិនធ្វើប្រជាពលរដ្ឋច្រើនលើសលុបគាត់នឹងដៀលថា យើងចោរ  ម្សៀត។គួរតែថ្លឹងថ្លែងមួយណាមានប្រយោជន៏ខ្លាំងជាងយើងត្រូវសហការគ្នាអនុវត្តទាំងក្រុមហ៊ុនដែលដេញថ្លៃបាន,ក្រុមប្រឹក្សាសង្កាត់ត្រូវពិនិត្យសកម្មភាពសាងសង់របស់ក្រុមហ៊ុនឲ្យបានជាប់ជាប្រចាំ។ឯកឧត្ដមអភិបាលរងបន្តថា៖យើងប្រឹងប្រែង អភិវឌ្ឍន៏មូលដ្ឋានមិនត្រឹមតែជំនាន់យើងចាស់ៗនេះទេ តែសំរាប់កូនចៅយើង ជំនាន់ក្រោយទៀត។

    ក្នុងនោះដែរលោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែន សុខឲ្យដឹងថា៖ការដាក់ដេញថ្លៃជាសាធារណៈនៃគម្រោងមូលនិធិអភិវឌ្ឍន៏សង្កាត់ទាំង៦របស់ខណ្ឌសែនសុខឆ្នាំ២០២៤នេះមាន១៧គម្រោង,មានក្រុមហ៊ុនចូលរួមដេញថ្លៃចំនួន១០លើ១៦ និងមានក្រុមហ៊ុនចំនួន៤បានដេញថ្លៃបាន ស្របតាមនិតិវិធីនៃការដេញថ្លៃ។លោកអភិបាលខណ្ឌថ្លែងថា៖ ចំពោះសាលាខណ្ឌ,សាលាសង្កាត់ និងគណៈ គ្រប់គ្រងគម្រោងសង្កាត់ត្រូវជូនដំណឹងដល់បណ្តាអង្គភាពពាក់ពន្ធ័ពីផលប៉ះពាល់ផ្សេងៗក្នុងការអនុវត្តគម្រោងដើម្បីចូលរួមសហការ និងត្រូវតាមដានត្រូត ពិនិត្យការអនុវត្តគម្រោងរបស់អ្នកទទួលការជាប្រចាំ ដើម្បីឲ្យសង្កាត់សម្រេចបានលទ្ធផលល្អប្រសើរ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងនិតិវិធីណែនាំបានកំណត់៕

អត្ថបទដែលជាប់ទាក់ទង