ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេងថា៖ អាជ្ញាធរមូលដ្ឋាន កម្លាំងមានសមត្ថកិច្ចត្រូវចុះមើលហេដ្ឋារចនាសម្ព័ន្ធតើមានអ្វីខូចខាតត្រូវកែលម្អរអោយមានសោភណ្ឌភាពឡើងវិញ នឹងការទប់ស្កាត់ក្មេងទំនើងកុំអោយកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន

23

ភ្នំពេញ៖ក្រុមប្រឹក្សាជាតំណាងប្រជាពលរដ្ឋទាំងមូល ក្នុងនាមជាតំណាងប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ ដូច្នេះក្រុមប្រឹក្សាត្រូវដឹងពីតួនាទីរបស់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋ ទាំងការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន ទាំងការ អភិវឌ្ឍនៅក្នុងមូលដ្ឋាន។

  នេះជាការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្ដមអញ្ជើជាអធិបតីភាពក្នុងពិធីប្រកាសអោយចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌចំការមន នារសៀលថ្ងៃទី១៣មិថុនានេះ នៅកោះពេជ្រ ខណ្ឌចំការមន។

  ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ក្រុមប្រឹក្សាអាណត្តិទី៣គឺពិតជាបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ការសង្គ្រោះប្រជាពលរដ្ឋ ការ ការពារសន្តិសុខសក្នុងការបោះឆ្នោតនានាកន្លងមកឲ្យដំណើរការទៅដោយរលូន។

  យើងត្រូវប្តេជ្ញាចិត្តរួមគ្នា អភិវឌ្ឍន៍ប្រទេស អោយសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

   បន្ថែមពីលើនេះឯកឧត្តម ឃួង ស្រេងក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន កម្លាំងមានសមត្ថកិច្ចរបស់មូលដ្ឋាន ត្រូវចុះពិនិត្យមើល ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន ថាតើមានអ្វីដែលខូចខាតដែលយើងត្រូវកែលម្អរអោយមានសោភណ្ឌភាពឡើងវិញ ជាមួយនឹងការទប់ស្កាត់ក្មេងទំនើងកុំអោយកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។

  ឯកឧត្តមបន្តទៀតថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែ ខុសភា ឆ្នាំ២០២៤ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ និងអនុវត្តកិច្ចការនានាត្រឹមត្រូវតាម ច្បាប់ ធ្វើឱ្យដំណើរការរៀបចំការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និង មានសុវត្ថិភាព ក្នុងនោះ គណបក្សនយោបាយចំនួន ៥ គណបក្ស បានចូលរួមប្រកួតប្រជែង ដោយមានអង្គបោះឆ្នោត ចំនួន ៨៩៩ នាក់ ចែកចេញជា ១៤ ការិយាល័យបោះឆ្នោត។ ជាលទ្ធផល សម្រាប់ក្រុមប្រឹក្សារាជធានីភ្នំពេញ គណបក្ស ប្រជាជនកម្ពុជា ទទួលបានអាសនៈ ២៥/២៧ អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានអាសនៈ ២/២៧ អាសនៈ។ ដោយឡែក ចំពោះក្រុមប្រឹក្សាខណ្ឌ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ ២៥៣/២៧០ អាសនៈ និងគណបក្ស ឆន្ទៈខ្មែរ ទទួលបានអាសនៈ ១៧/២៧០ អាសនៈ ក្នុងនោះ តំណែងប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងតំណែងប្រធាន ក្រុមប្រឹក្សាខណ្ឌទាំង ១៤ គឺបានទៅលើបេក្ខជនឈរឈ្មោះបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា ទាំងអស់។ ដោយឡែកសំរាប់ក្រុមប្រឹក្សាខណ្ឌចំការមនដែលប្រកាស់អោយចូលកាន់តំណែងនៅពេលនេះ មានចំនួន១៩រូប ក្នុងនោះ លោកព្រុំ សំខាន់ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាខណ្ឌចំការមន សំរាប់អាណត្តិទី៤នេះ៕

អត្ថបទដែលជាប់ទាក់ទង