ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមកើត.ឆែ ថ្លែងថា៖ យើងទាំងអស់គ្នាសុទ្ធតែទទួលផលពីសន្តិភាពដូច្នេះត្រូវការពារសន្តិភាពនេះឲ្យិបានកុំរមិលគុណក្នុងនាមអ្នកកាន់ព្រះពុទ្ធសាសនា

32

ភ្នំពេញ៖ក្នុងឧិកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខណ្ឌសែនសុខអាណត្តិទី៤នារសៀលថ្ងៃទី១៣មិថុនាឯកឧត្ដមកើត.ឆែ អភិបាលរងរាជធាធានីភ្នំពេញ បានលើកឡើងថា៖យើងទាំងអស់គ្នាសុទ្ធតែត្រូវការ និងទទួលផលពីសន្តិភាពគ្រប់គ្នាទាំងគណបក្សនយោបាយ ទាំងអង្គការសង្គមស៊ីវិលដែលកំពុងធ្វើសកម្មភាពនៅកម្ពុជាសព្វថ្ងៃ ដូច្នេះត្រូវការពារសន្តិភាពនេះអោយបានគង់វង់ក្នុងនាមអ្នកកាន់ព្រះពុទ្ធសាសនាមិនត្រូវរមិលគុណដល់អ្នកលះបង់គ្រប់បែបយ៉ាងដើម្បីសន្តិភាពនិងប្រជាពលរដ្ឋក៏ដូចជាការអភិវឌ្ឍន៏នោះឡើយ។

ឯកឧត្ដមកើត ឆែ លើកឡើងទៀតថា៖ទោះបីក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានជ្រើសរើសតាមរយះការបោះឆ្នោតដោយផ្ទាល់ឬមិនផ្ទាល់ក្តីក៏ក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិគឺជាផ្នែកមួយនៃអំណាចនិតិប្រតិបត្តិ និងមានស្វយ័ភាពក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់លិខិតបទដ្ឋានគតិយុទ្ធជាធរមានក្នុងការគ្រប់គ្រងចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លូនដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជា ពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ហេតុនេះក្នុងការអនុវត្តការងារលោក លោកស្រីជាសមាជិកសមាជិកាក្រុមប្រឹក្សាត្រូវខិតខំបំរើផលប្រយោជន៏និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌសែនសុខ មាន២១រូបក្នុងនោះ មកពីគណបក្សប្រជាជនកម្ពុជាចំនួន១៩រូប,គណបក្សឆន្ទះខ្មែរចំនួន២រូប។លោកស្រីឈាន សុខេន ជាប្រជាធានក្រុមប្រឹក្សាខណ្ឌសែនសុខ អណត្តទី៤។ផ្អែកតាមបទប្បញ្ញាតិ មាត្រា៧០នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ដ បានតម្រូវឲ្យិក្រុមប្រឹក្សាធ្វើការប្រជុំសាមញ្ញលើកទី១ មិនឪ្យិហួស១៥ថ្ងៃបន្ទាប់ពីកិច្ចប្រជុំចូលកាន់តំណែង៕

អត្ថបទដែលជាប់ទាក់ទង