ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឫស្សីកែវ. ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀន១០កញ្ចប់

49

 

ភ្នំពេញ ៖ ដោយយោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ភិន សុភា កាលពីម៉ោង ១១ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ កំលាំងជំនាញខណ្ឌ បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបជាក់ស្ដែងករណីរជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀតឈ្មោះ ប៉ុន សារ៉ន ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅ ភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ភ្នំពេញ  មុខរបរ មិនពិតប្រាកដ ។

សម្ភារ:ដកហូតរួមមាន៖

១.ក្រាមពណ៍សថ្លាចំនួន១០កញ្ចប់សង្ស័យជាគ្រឿងញៀន

២.ទូរស័ព្ទម៉ាកOPPOពណ៌ខ្មៅ ចំនួន០១គ្រឿង

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង