ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ក្មេងទំនើង ២០នាក់ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៧ ខែមិថុនា ម្សិលមិញ

32

ភ្នំពេញ៖យ៉ាងហោចណាស់មានក្មេងទំនើង ២០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឱ្យដឹងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នេះ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមក្មេងទំនើងទាំង ២០នាក់នោះ មាននៅ ភ្នំពេញ ០៩នាក់ ស្វាយរៀង ០៦នាក់ កំពង់ចាម ៣នាក់ និងក្រចេះ ២នាក់។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបក្មេងទំនើង និងបម្រើប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់ខ្លួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង