ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមជូនដំណឹងនៅ​ព្រឹកព្រលឹម​ថ្ងៃ​ទី​២៨ ខែមិថុនា កំណាត់​មហាវិថី​ព្រះ​នរោត្តម និង​ទីតាំង​ជុំវិញ​វិមាន​៧​មករា​នឹង​បិទ​ចរាចរណ៍​ជា​បណ្តោះអាសន្ន

29

ភ្នំពេញ៖យោងតាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញនៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៤​ខាងមុខនេះ កំណាត់​មហាវិថី​ព្រះ​នរោត្តម (​ចាប់ពី​ស្តុ​ប​ជលផល ដល់​ស្ពាន​អាកាស​ក្បាលថ្នល់​)​និង​ទីតាំង​ជុំវិញ​វិមាន​៧​មករា​នឹង​បិទ​ចរាចរណ៍​ជា​បណ្តោះអាសន្ន ដើម្បី​ធ្វើ​មី​ទ្ទិញ​អបអរសាទរ​ខួប​លើក​ទី​៧៣ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​។

  រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ឱ្យបាន​ជ្រាបថា នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​៦និង៣០​នាទី គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​រៀបចំ​ប្រារព្ធ​ពិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លើក​ទី​៧៣ នៃ​ថ្ងៃ​បង្កើត​គណបក្ស ប្រជាជន​កម្ពុជា នៅ​វិមាន​៧​មករា ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

ដើម្បី​ឱ្យ​កម្មវិធី​ខាងលើ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បញ្ចៀស​ចរាចរ ចំពោះ​យានយន្ត​គ្រប់​ប្រភេទ លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម (​ចាប់ពី​ស្តុ​ប​ជលផល ដល់​ស្ពាន​អាកាស​ក្បាលថ្នល់ និង​បរិវេណ​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​) នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២៤ ចាប់ពី​វេលា​ម៉ោង​០៥:០០​នាទី​ព្រឹក រហូតដល់​បញ្ចប់​កម្ម​វិធី​។

អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ជ្រាប យោគយល់ អធ្យាស្រ័យ និង​បញ្ចៀស ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​ខាងលើ តាម​កាលបរិច្ឆេទ​ដូច​បាន​ជម្រាប​ជូន​ដោយ​អនុគ្រោះ​។ ផុត​រយៈពេល ហាមឃាត់​បណ្តោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ឱ្យធ្វើ​ចរាចរ​ជា​ធម្មតា​វិញ​៕

អត្ថបទដែលជាប់ទាក់ទង