ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគ្រប់បណ្តាអាជ្ញាធររាជធានី-ខេត្ត រៀបចំសួនតេជោសន្តិភាព និងតំបន់ប្រវត្តិសាស្ត្រយោធាតេជោ នៅតាមទីតាំងដែលបានកំណត់

29

ត្បូងឃ្មុំ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ បានណែនាំឱ្យគ្រប់បណ្តាអាជ្ញាធររាជធានី-ខេត្ត ត្រូវរៀបចំសួនតេជោសន្តិភាព និងតំបន់ប្រវត្តិសាស្ត្រយោធោតេជោ នៅតាមទីតាំងដែលបានកំណត់ និងសិក្សាដោយសារក្រុមស្រាវជ្រាវប្រវត្តិសាស្ត្រយោធា។

ការណែនាំនេះធ្វើឡើងក្នុងឱកាសម្តេចធិបតី អញ្ជើញក្នុងពិធីរំលឹកខួបលើកទី៤៧ឆ្នាំ នៃដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីឈានឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ នៅតំបន់ ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៉ិច១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្ត ត្បូង ឃ្មុំ។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមឱ្យគ្រប់បណ្តាខេត្តបន្តជំរុញការរៀបចំសួនតេជោសន្តិភាព ដែលបានកំណត់ដាក់ចេញនៅតាមបណ្តាខេត្តនីមួយៗ និងចូលរួមក្នុងការជំរុញការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធាតេជោ នៅតាមទីតាំងដែលបានសិក្សា និងកំណត់ដោយក្រុមស្រាវជ្រាវប្រវត្តិសាស្ត្រយោធា»។

សួនតេជោសន្តិភាព រៀបចំឡើងទៅតាមគំនិតផ្តួចផ្តើម និងដឹកនាំផ្ទាល់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានរៀបរាប់អំពីដំណើរការ នៃការអនុវត្តនយោបាយឈ្នះឈ្នះ តាំងបង្ហាញជាតឹកតាងភូមិសាស្ត្រមួយចំនួន ដែលមានលក្ខណៈស៊ីគ្នាតាមភាពជាក់ស្ដែងនៃប្រវត្តិកាលនៃ អនុវត្តនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយនឹងទីតាំងភូមិសាស្ត្រ ដែលមានភាពជាក់ស្ដែងនេះ សួនតេជោសន្តិភាព ក៏ត្រូវបានបំពាក់បន្ថែមដោយសម្ភារៈ និងអាវុធយោធូបករណ៍នានា ដែលបានប្រើប្រាស់ ក្នុងដំណាក់កាលសង្គ្រាមស៊ីវិល។ សួននេះក៏ក្លាយទៅជាសំណង់ប្រវិត្តសាស្ត្រ ដែលត្រូវបានប្រជាជនសាទរ ទស្សនា និងចាត់ទុកថា ជាដំណើរការអនុវត្តលើភូមិសាស្ត្រជាក់ស្ដែង។

រាជរដ្ឋាភិបាល បាន កំណត់ តំបន់ ប្រវត្តិ សាស្រ្ត យោធា នៅ តំបន់៨៧ ស្ថិតនៅ យោធ ភូមិភាគ ទី៣ យោធភូមិភាគ ទី៤ យោធភូមិភាគ ទី៥ និង តំបន់ ទេសចរណ៍ ប្រវត្តិ សាស្រ្ត អន្លង់វែង ដែ លតំ បន់ ទាំងនោះ ស្ថិតនៅ ក្នុង ខេត្ត ចំនួន១២ ។ យោង តាម អនុក្រឹត្យ របស់ រដ្ឋាភិបាល ស្តី ពី ការកំណត់ តំបន់ ប្រវត្តិសាស្ត្រ យោធា តាមរយៈអនុក្រឹត្យលេខ ១៥៥ អនក្រ បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។

ការបង្កើត តំបន់ ប្រវត្តិសាស្ត្រ ដែល គេ ហៅថា «តំបន់ មរតក ប្រវត្តិសាស្ត្រ តេជោ »នេះ ធ្វើឡើង ក្នុង គោលបំណង ធានា ភាព ពិតប្រាកដ នៃ សច្ចភាព ប្រវត្តិ សាស្រ្ត សម្រាប់ មនុស្ស ជំនាន់ ក្រោយ រៀនសូត្រ និង លើកកម្ពស់ គុណ តម្លៃ នៃ នយោបាយ ឈ្នះ ឈ្នះ ពី កម្រិត ជាតិ ទៅអន្តរជាតិ ដែល ក្លាយជា បេតិកភណ្ឌ ប្រវត្តិសាស្ត្រ ពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង