ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទារក អាយុ ១ខែ ម្នាក់ ត្រូវបានបុរសជាឪពុកយកមកទុកចោល ក្បែរសង្កាត់អូរឬស្សីទី៣ ខណ្ឌ ៧មករា

29

ភ្នំពេញ ៖ក្រោយពីមានកិច្ចសហការ រវាងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ជាមួយអាជ្ញាធរសង្កាត់អូឬស្សីទី៣ និងនគរបាលយុត្តិធម៌ បានចុះអន្តរាគមន៍ទាន់ពេលវេលា និងបង្កើនកិច្ចការពារ និងទប់ស្កាត់ការជួញដូរ ការរំលោភបំពាន តាមគ្រប់រូបភាព និងគ្រប់ទម្រង់លើកុមារ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរខណ្ឌ៧មករា ចុះទទួលយកទារកអាយុ ០១ខែ ដែលឪពុកយកទៅបោះបង់ នៅសង្កាត់អូរប្ញស្សីទី៣ ខណ្ឌ៧មករា ។

លោកស្រី មុំ ចាន់ដានី បានអោយដឹងថា នៅព្រឹកថ្ងែព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ ដោយទទួលបានសេចក្តីរាយការណ៍ថា មានប្រជាពលរដ្ឋប្រទះឃើញទារក ត្រូវបានបុរសម្នាក់ យកផ្លុងចោលនៅក្នុងមូកដ្ឋាន សង្កាត់អូរប្ញស្សី៣ ។

បើតាមមន្ត្រីនគរបាលអូរប្ញស្សី៣ បានចុះយកទារក និងដើម្បីស្វែងរកអាណាព្យាបាលឪពុក ម្តាយនោះ ស្រាប់តែមានស្ត្រីម្នាក់ ដែលមានដឹកដៃកុមារីអាយុ ២ឆ្នាំម្នាក់ទៀតផង ដើរចេញមកអះអាងថា ជាកូនរបស់ខ្លួន ដែលប្ដីបានយកមកទុកចោលក្បែរសង្កាត់នេះ ។ ក្រោយពីមានការសង្ស័យ ភ្លាមៗនោះ លោកស្រីប្រធាន បានស្នើសុំកិច្ចអន្តរាគមន៍បន្ទាន់ពីមន្ត្រីនគរបាលឃាត់ខ្លួនបុរសស្ត្រីទាំងពីរនាក់ ដើម្បីបញ្ជាក់អំពីអត្តសញ្ញាណ និងធ្វើតេស្ត ពិនិត្យរកសារធាតុញៀន ឃើញវិជ្ជមានទាំងប្តី ទាំងប្រពន្ធ ។

បច្ចុប្បន្នឪពុកម្តាយ ដែលបានយកទារក ទៅបោះចោលនោះ ដែលមានសារធាតុញៀន ត្រូវបានលោកស្រីប្រធាន នាំយកទៅមណ្ឌលជាបណ្តោះ ដើម្បីបន្សាប និងព្យាបាល ដើម្បីធ្វើតាមនីតិវិធីបន្ត។

ដោយឡែក ទារក អាយុ១ខែ និងកុមារី អាយុ ២ឆ្នាំ ដែលជាបងប្អូនបង្កើតនិងគ្នាហើយមានឪពុកម្ដាយបាននឹងកំពុងមានសារធាតុញៀនក្នុងខ្លួន និងត្រូវបានក្រុមការងារទទួលមកមនដើម្បីថែទាំជំនួសជាបណ្តោះអាសន្ន ៕

អត្ថបទដែលជាប់ទាក់ទង