ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យប់ម៉ិញនេះក្រុមU16កម្ពុជា ឈ្នះមីយ៉ាន់ម៉ា ២ទល់១

43

ភ្នំពេញ៖យប់ថ្ងៃទី២២មិថុនាម្សិលម៉ិញនេះក្នុងព្រឹត្តិការណ៍(ASEAN U16 Boy’s Championship)ឆ្នាំ២០២៤ក្រុមជម្រើសជាតិយុវជនអាយុក្រោម១៦ឆ្នាំកម្ពុជាឈ្នះក្រុមមីយ៉ាន់ម៉ា២ទល់១។

  ការប្រកួតដែលធ្វើនៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ីនោះជំនួបយប់ម៉ិញជាជំនួប

ដ៏តឹងតែងមួយ។ក្រុម U16 មីយ៉ាន់ម៉ា បាននាំមុខក្រុមគោព្រៃជំទង់កម្ពុជា១គ្រាប់មុននៅតង់ទី១ ដោយកីឡាករ Thant នៅនាទី២៥ ។ បន្ទាប់មកក្រុមយុវជនកម្ពុជា ក៏បានព្យាយាមវាយបកវិញ រហូតរកបានគ្រាប់តាមស្មើវិញ នៅនាទី៧៥ ដែលធ្វើសម្រេចដោយកីឡាករ ថាច់ ដារ៉ូ មុនយុវជនមកពីសាលាបាល់ទាត់ជាតិបាទីរូបនេះ បន្ថែមគ្រាប់ទី២ នៅនាទី៩០+៣ ដែលជួយឲ្យក្រុមកម្ពុជា ទទួលបាន ៣ពិន្ទុពេញតែម្ដង ។

  កម្ពុជាស្ថិតនៅក្នុងពូល B ជាមួយវៀតណាម មីយ៉ាន់ម៉ា និងប្រ៊ុយណេ ។ រីឯពូលA គឺមានក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងសិង្ហបុរី និងពូលC មាន ៤ក្រុមដូចគ្នា រួមមានក្រុម U16 ថៃ ម៉ាឡេស៊ី ទីម័រខាងកើត និងអូស្ដ្រាលី ។ សម្រាប់ប្រកួតបន្ទាប់ កម្ពុជា នឹងត្រូវជួបវៀតណាមស្ថិ នាថ្ងៃទី២៥-មិថុនា និងចុងក្រោយជួបក្រុម U16 ប្រ៊ុយណេ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ។

  វៀតណាមគឺជាក្រុមមួយដែលល្អហើយកម្ពុជាត្រូវតែលេងដោយប្រុងប្រយ័ត្នចំពោះក្រុមប្រ៊ុយណេក៏ជាក្រុមដែលកំពុងតែរីកចម្រើនដែរ៕

អត្ថបទដែលជាប់ទាក់ទង