ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកស្រុកកៀនស្វាយនិងអ្នកដំណើរ ស្នើសុំដល់អភិបាលស្រុកកៀនស្វាយជួយស្ថាបនាផ្លូវនៅភូមិទួលត្នោត១ខ្សែ និង នៅភូមិដូនស១ខ្សែដែលខូច

80

កណ្ដាល៖បងប្អូនអ្នកស្រុកកៀនស្វាយនៃខេត្តកណ្ដាលនិងអ្នកដំណើរតាមមធ្យោបាយនានាបានប្រាប់មកគេហទំព័រភ្នំពេញរីផតធ័រនៅថ្ងៃ២៦ខែមិថុនាឆ្នាំ២០២៤នេះស្នើសុំដល់អភិបាលស្រុកកៀនស្វាយ ខេត្តកណ្ដាលជួយស្ថាបនាផ្លូវ២ខ្សែដែលរងការខូចយ៉ាងដំណំពិបាកក្នុងការធ្វើដំណើរផ្លូវនៅភូមិទួលត្នោត១ខ្សែ និង នៅភូមិដូនស១ខ្សែ«ផ្លូវទំនប់ដូនស» ឃុំគគីរ ស្រុកកៀនស្វាយ។

       អ្នកភូមិថាគ្រាន់តែមេឃភ្លៀងធ្លាក់១មេមកកាលពីថ្ងៃម្សិលមិញ«25. 6. 2024»មួយមេសោះផ្លូវថ្នល់រងការលិចលង់ដោយទឹកភ្លៀងដក់លិចផ្លូវមើលទៅដូចថ្លុកក្របីឬអាងចិញ្ចឹមត្រីទៅហើយៗបើបន្តទុកចោលអោយផ្លូវដូចនេះរដូវវស្សាឆ្នាំនេះ«2024»គឺជួបការលំបាកក្នុងការធ្វើដំណើររបស់អ្នកស្រុកហើយផ្លូវខាងលើនេះមានសារៈសំខាន់ណាស់ក្នុងប្រើប្រាស់ដឹកជញ្ជូនកសិផលមកកាន់ទីផ្សារនៅភ្នំពេញនិងផ្សារនានានៅកៀនស្វាយដូចជាផ្សារគគីរ។ល។និង។ល។

       ក្រៅពីផ្លូវខូចខាតខាងលើនេះអ្នកដំណើរគាត់ព្រឺឆ្អឹងខ្នងពេលធ្វើដំណើរឆ្លងកាត់លើស្ពានបេតុងមួយនៅខាងមុខវត្តដូនសចំងាយជាង៥០០ទៅ៦០០ម៉ែត្រដែលរងការខូចបាក់ខ្ទេចជាយូរយាណាស់មកហើយបើគិតជាឆ្នាំវិញគឺបាក់បង្កាន់ដៃស្ពានបេតុងទាំងសងខាងជាង៥០ឆ្នាំមកហើយហេតុគេមិនធ្វើ???ដូចនេះមហាជនគាត់ស្នើសុំអោយអាជ្ញាធរស្រុកកៀនស្វាយជួយធ្វើបង្កាន់ដៃស្ពានខូចយូរឆ្នាំនោះឡើងវិញផងដើម្បីសុខសុវត្ថិភាពដល់អ្នកដំណើរទូទៅពិសេសពេលយប់ព្រលប់ ៕

អត្ថបទដែលជាប់ទាក់ទង