ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់កំពុងជិះម៉ូតូសុខៗស្រាប់តែធ្លាក់ ពីម៉ូតូបណ្តាលអោយស្លាប់ភ្លាម ៗតាមបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់

36

ភ្នំពេញ៖បុរសម្នាក់កំពុងជិះម៉ូតូសុខៗស្រាប់តែធ្លាក់ពីម៉ូតូបណ្តាលអោយស្លាប់ភ្លាម ៗដោយការណ៍នេះបង្កការភ្ញាក់ផ្អើលនាវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា សពបុរសខាងលើឈ្មោះ ព្រំ សំអាង អាយុ៥៤ឆ្នាំស្នាក់នៅសង្កាត់បឹងរាំងខណ្ឌដូនពេញ រាជធានីភ្នំពេញ បានស្លាប់ដោយសារខ្យល់គរ ។ក្រោយកើតហេតុសមត្ថកិច្ចបានទំនាក់ទំនងសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង