ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ដ​ធន់ធំ​បេីក​បុក​បុរសពីរនាក់ ​ជិះ​ម៉ូតូ​មួយគ្រឿងកិន​បណ្ដាលឲ្យ​បុរសម្នាក់ស្លាប់​និង​ ម្នាក់​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​

26

ភ្នំពេញ៖បុរសពីរនាក់​ជិះ​ម៉ូតូ​ HONDA SCOOPY ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1IW-0335 ជិះ​ឌុប​គ្នា​ឆ្លង​កាត់​ផ្លូវ​ ត្រូវ​រថយន្ដ​ធន់ធំ​ ពាក់​ស្លាកលេខ​ ព្រះសីហនុ​ 3A-2519 បេីក​បុក​ហេីយ​កិន​បណ្ដាលឲ្យ​បុរសម្នាក់ស្លាប់​និង​ ម្នាក់​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

សមត្ថកិច្ចឱ្យដឹងថា៖ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាលពី​វេលា​ម៉ោង​១១:៣០នាទី​យប់​ ថ្ងៃ​ទី​២៦​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ ស្ថិត​តាម​បណ្ដោយ​មហា​វិថី​ចោមចៅ​(វេងស្រេង​)​សង្កាត់​ស្ទឹងមានជ័យ​ទី៣​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចុះ​មក​វាស់​វែង​រួចហើយបានយក​រថយន្ត​ និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ និង​ប្រគល់​សព​ជន​រងគ្រោះ​ឲ្យ​សាច់​ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទដែលជាប់ទាក់ទង