ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ ឡិចស៊ីស​ LM300h​បុករថយន្ត ​ ព្រូស​ខ្ទាត​បុកម៉ូតូ​ Filino មួយគ្រឿងទៀតតាមបណ្ដោយផ្លូវ​៣៦០​ កែង១០៥​ សង្កាត់​បឹងកេងកង​ទី៣​

33

ភ្នំពេញ៖បុរសម្នាក់បេីករថយន្ត​ ឡិចស៊ីស​ LM300h​ ពាក់ស្លាកលេខកម្ពុជា​ SRUN.LY9 បុករថយន្ត​ ព្រូស​ ពាក់ស្លាកលេខភ្នំពេញ​ 2BY-2031 ខ្ទាត​បុកម៉ូតូ​ Filino ពាក់ស្លាកលេខភ្នំពេញ​ 1BY-9771 ហេីយបន្តបុករថយន្ត​ ឡិចស៊ីស​ RX300 ពាក់ស្លាកលេខភ្នំពេញ​ 2AW-7188 បណ្ដាលរងការខូចខាត​ ហេតុការណ៍​ស្ថិត​តាមបណ្ដោយផ្លូវ​៣៦០​ កែង១០៥​ សង្កាត់​បឹងកេងកង​ទី៣​ ខណ្ឌ​បឹងកេងកង​ រាជធានី​ភ្នំពេញ​​ វេលា​ម៉ោង​១២៖៣០នាទីរំលងអាធ្រាត្រ​ ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២៤។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃអធិការដ្ឋាន​នគរបាល​ខណ្ឌបឹងកេងកង​ ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង