ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិបរទេសពីរនាក់ ជិះម៉ូតូរេចង្កូតបុកខឿនស្ពានលើផ្លូវជាតិលេខ៣បណ្តាលអោយដួលបោកក្បាលស្លាប់ស្ត្រីម្នាក់ឯបុរសជាអ្នកឌុបរបួសធ្ងន់

26

ភ្នំពេញ៖ជនជាតិបរទេសពីរនាក់«ស្រីម្នាក់ប្រុសម្នាក់»បានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ គ្មានកញ្ចក់បានឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ហើយរេចង្កូតបុកខឿនស្ពានបណ្តាលអោយដួលបោកក្បាលស្លាប់ស្ត្រីម្នាក់ឬឯបុរសជាអ្នកឌុបរបួសធ្ងន់ធ្ងរ ។ដោយហេតុការណ៍នេះកើតឡើងវេលាម៉ោង ៧ព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ ស្ថិតនៅលើស្ពានកំពង់ទួល(ស្ពាន៧មករា)ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្រោយហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែងអូសយកម៉ូតូទៅរក្សាទុកចំណែកសពបានដឹកយកតម្កលទុកដើម្បីស្រាវជ្រាវស្វែករកសាច់ញាតិសព៕

អត្ថបទដែលជាប់ទាក់ទង