ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ដ​ដឹក​អ្នកដំណើរ​ របស់​ក្រុមហ៊ុន​ ចាន់​ ម៉ូលីរដ្ឋ​បុកម៉ូតូបណ្ដាលឲ្យ​បុរសម្ចាស់​ម៉ូតូជា​មន្ត្រី​យោធា​ ស្លាប់​នៅសង្កាត់​ចោមចៅ​ទី៣​

27

ភ្នំពេញ៖បុរសម្នាក់​បេីក​រថយន្ដ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​ ចាន់​ ម៉ូលីរដ្ឋ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3C-6533 បេីក​វ៉ាជែង​ជ្រុល​ទៅ​បុកម៉ូតូ​ HONDA MOOVE ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GY-7154 បណ្ដាលឲ្យ​បុរសម្ចាស់​ម៉ូតូជា​មន្ត្រី​យោធា​ ស្លាប់​យ៉ាង​អាណោចអាធ័ម​ ។

  ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង១:៣០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ សង្កាត់​ចោមចៅ​ទី៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចុះ​មក​វាស់​វែង​យក​រថយន្ត​ និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ និង​ប្រគល់​សព​ជន​រងគ្រោះ​ឲ្យ​សាច់​ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទដែលជាប់ទាក់ទង