ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្សិលម៉ិញនេះU16កម្ពុជា លុតប្រ៊ុយណេ៦ទល់០

29

ភ្នំពេញ៖ម្សិលម៉ិញនេះក្នុងព្រឹត្តិការណ៍ពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៦ឆ្នាំ (ASEAN U16 Boy’s Championship) ឆ្នាំ២០២៤កម្ពុជាឈ្នះក្រុមប្រ៊ុយណេ៦ទល់០។

  ជំនួបនេះក្រុមកម្ពុជាទាមទារនូវជ័យជំនះគ្រាប់បាល់ឲ្យបានច្រើនដើម្បីឡើងទៅលេង

វគ្គបន្ត។ស្ថានភាពនៃការប្រកួតទោះបីក្រុមយុវជនកម្ពុជាមានប្រៀបនិងព្យាយាមបង្កើតឱកាសស៊ុតជាច្រើនលើក តែអាចទម្លាយរបាំងការពារក្រុមបាតតារាង U16 ប្រ៊ុយណេ ត្រឹម ៦គ្រាប់ប៉ុណ្ណោះ ដោយកីឡាករ នឹម អូរវ៉ាន់ដា នៅនាទីទី៤, សែត មហាម៉ាត់សឡេះ នៅនាទី១២, គ្រាប់បាល់ Own Goal(ធ្វើឲ្យបាល់ចូលទីខ្លួនឯង) នៅនាទី១៦, កីឡាករ ថាច់ ដារ៉ូ នៅនាទី៥៨, កីឡាករ ឌឿន ជីតុង នៅនាទី៦៧ និងកីឡាករ គា វិសាខា នៅនាទី៨៣ ។

ជ័យជំនះនេះធ្វើឲ្យក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម១៦ឆ្នាំកម្ពុជាបានត្រឹមឈរលេខ២ ក្នុងពូល B ប៉ុណ្ណោះស្របពេលក្រុម U16 វៀតណាម បានយកឈ្នះ U16 មីយ៉ាន់ម៉ា ៥ទល់១ ក្នុងការប្រកួតបញ្ចប់វគ្គសន្សំពិន្ទុដំណាលគ្នា នៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៦ឆ្នាំ (ASEAN U16 Boy’s Championship) ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូនេស៊ី ។

  ពេលនេះពូល C ក្រុមU16ថៃឈរកំពូលតារាងមាន៤ពិន្ទុនិងគ្រាប់បាល់ចំណេញ ៦គ្រាប់ ខណៈយុវជន U16 អូស្ដ្រាលី ឈរលេខ២មាន៤ពិន្ទុស្មើគ្នានិងមានគ្រាប់បាល់ចំណេញ ២គ្រាប់។តាមរយៈលទ្ធផលនេះកម្ពុជាអាចនៅមានសង្ឃឹមឡើងវគ្គបន្ដលុះត្រាក្រុមឈរលេខ២នៃពូលCក្រោយបញ្ចប់ការប្រកួតថ្ងៃស្អែកមានពិន្ទុតិចជាង៧ពិន្ទុឬមានគ្រាប់បាល់ចំណេញតិចជាង ៧គ្រាប់ ប្រសិនបើក្រុមឈរលេខ២ ពូល C រកបាន ៧ពិន្ទុដូចគ្នា ។

កម្ពុជា បានឡើងឈរកំពូលតារាងក្រុមលេខ២ ល្អជាងគេ ក្នុងចំណោម ៣ពូល ដោយមានគ្រាប់បាល់ចំណេញ ៧គ្រាប់ ។ កម្ពុជា ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូល C នាថ្ងៃទី២៩និថុនានេះ ដោយក្រុម U16 ថៃ ត្រូវជួបម៉ាឡេស៊ី និងអូស្ដ្រាលី ត្រូវជួបទីម័រខាងកើត ៕

អត្ថបទដែលជាប់ទាក់ទង