ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ជិះ​ម៉ូតូដេញ​តាម​ចោរតែ ត្រូវជនសង្ស័យ​វាយ​បណ្ដាលឲ្យ​ដួល​បោក​ក្បាល​លើថ្នល់ស្លាប់​នៅសង្កាត់​អូរបែកក្អម​

30

ភ្នំពេញ៖បុរសម្នាក់​ឃេីញ​ជនសង្ស័យ​លួច​ម៉ូតូ​របស់​មិត្តភ័ក្ដិ​ ក៏​បាន​ជិះ​ម៉ូតូ​ HONDA SCOOPY ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1HU-0904 ជិះ​ដេញ​តាម​តែត្រូវ​ជនសង្ស័យ​វាយ​បណ្ដាលឲ្យ​ដួល​បោក​ក្បាល​លើថ្នល់ស្លាប់​យ៉ាង​អាណោចអាធ័ម​។

សមត្ថកិច្ចឱ្យដឹងថា៖ហេតុការណ៍​ខាងលើនេះ​បាន​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង​៣ទៀបភ្លឺ​ ថ្ងៃទី​២៩​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​មួយក្នុងសង្កាត់​អូរបែកក្អម​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ ។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​កន្លែង​កេីតហេតុ​ហ៊ុមព័ទ្ធ​ខ្សែ​រង់ចាំ​មន្ត្រី​ជំនាញ​កោសល្យ​វិច្ឆ័យ​មកត្រួត​ពិនិត្យ​ និង​ធ្វេី​ការ​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ជនសង្ស័យ​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​។រួច​​ប្រគល់​សព​ជន​រងគ្រោះ​ឲ្យ​សាច់​ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទដែលជាប់ទាក់ទង