ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចម៉ែន សំអន៖ជាអធិបតី ក្នុងពិធីស្រោចព្រះសុគន្ធវារី ប្រគេនគោរមងារ និង ប្រកាសតែងតាំងព្រះមន្រ្តីសង្ឃអនុគណខណ្ឌមានជ័យ

27

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន  ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតី ក្នុងពិធីស្រោចព្រះសុគន្ធវារី ប្រគេនគោរមងារ និង ប្រកាសតែងតាំងព្រះមន្រ្តីសង្ឃអនុគណខណ្ឌមានជ័យ ដែលបានរៀបចំឡើង នៅវត្តនន្ទមុន្នី ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ។

    ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ ន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែ មានមនោសញ្ចេតនា ស្រឡាញ់រាប់អាន និងរួមសុខរួមទុក្ខជាមួយបងប្អូនជនរួម ជាតិទាំងអស់ និង ជួយដោះស្រាយទុក្ខលំបាកសព្វបែ បយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ។

      បច្ចុប្បន្ននេះ ព្រះពុទ្ធសាសនានៅកម្ពុជា ដែលជាសាសនារបស់រដ្ឋ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនីតិកាលទី៧ ដែលបន្ត ដឹកនាំពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព របស់កម្ពុជាដែលបានយកចិត្តទុកដាក់ទាំងវិស័យអាណាចក្រនិងពុទ្ធិចក្រ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ប្រសិនបើបើអាណាចក្រដើរខុស ឆ្គងហើយនោះនឹងនាំ វិនាសកម្មសម្រាប់ពុទ្ធចក្រ និយាយដោយឡែកប៉ុន្តែ និយាយ ជារួមគឺ សម្រាប់ សាសនាទាំងអស់តែម្តង។ ត្រង់ចំណុចនេះផងដែរ យើងបាន ឃើញរួចមក ហើយនៅក្នុងអតីតកាល ដែលពេលដែលប្រទេសជាតិកើតសង្គ្រាម នៅពេល នោះសាសនាក៏ត្រូវបានបំផ្លាញទៅជាមួយគ្នា តាមរយៈ ការទម្លាក់ គ្រាប់ បែក គ្រាប់ប្លោង វត្តអារាម គម្ពីរធម៌អាថ៌ ត្រូវបានបំផ្លាញស្ទើរទាំងស្រុង គ្រួសារនិរាស ព្រាត់ប្រាស់ និងការឈឺចាប់រងទុកវេទនាឥតស្រាកស្រាន។

     សូមបញ្ជាក់ថា៖ ពិធីស្រោចព្រះសុគន្ធវារី ប្រគេនគោរមងារ និងប្រកាសតែងតាំងព្រះមន្រ្តី សង្ឃអនុ គណខណ្ឌមានជ័យ ក្នុងថ្ងៃនេះ រួមមាន ១. ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះគ្រូវិជ័យ មេធាព្រះអនុគណ

២.ព្រះញាណកោសល យឹម ចំរើន ព្រះវិន័យធរអនុគណ

៣.ព្រះគ្រូមង្គលចារ្យ ខាន់ សុ វណ្ណ ព្រះធម្មធរអនុគណ

៤.ព្រះគ្រូសិរីមុនី យឹម ឯកវុត្ថា ព្រះសមុហ៍អនុគណ និង

៥.ព្រះគ្រូសិរីធិវង្ស ស៊ូ ចាន់ណារិន ព្រះលេខាធិការអនុគណ៕

            ដោយ  សំរិត

អត្ថបទដែលជាប់ទាក់ទង