ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ដ​ HYUNDAI ដឹក​ទំនិញ​បេីក​បុក​ម៉ូតូ ​ HONDA CUP បណ្ដាលឲ្យ​បុរសម្នាក់​ស្លាប់​ និង​បុរសម្នាក់​ទៀត​រងរបួស​ធ្ងន់​

21

ភ្នំពេញ៖បុរសម្នាក់​បេីក​រថយន្ដ​ HYUNDAI ដឹក​ទំនិញ​ ពាក់​ស្លាក​លេខ​ កំពត​ 3A-0146 បេីក​បុក​ម៉ូតូ​ HONDA CUP ពាក់​ស្លាក​លេខ​ តាកែវ​ 1F-2952 បណ្ដាលឲ្យ​បុរសម្នាក់​ស្លាប់​ និង​បុរសម្នាក់​ទៀត​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។      សមត្ថកិច្ចឱ្យដឹងថា៖ហេតុការណ៍​នេះ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣​ សង្កាត់​ភ្លើង​ឆេះ​រទេះ​ ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង៩យប់​ ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២៤។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចុះ​មក​វាស់​វែង​យក​រថយន្ដ​ និង​ម៉ូតូទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ រួច​បាន​ប្រគល់​សព​ជន​រងគ្រោះ​ឲ្យ​សាច់​ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទដែលជាប់ទាក់ទង