ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយបញ្ចប់ពិធីប្រកាសចូលកាន់តំណែង ជាអភិបាលខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន អញ្ជើញចុះត្រួតពិនិត្យទីតាំងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ

49

កណ្ដាល៖រសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុកកៀនស្វាយ អញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី  និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញត្រួតពិនិត្យទីតាំងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នៅរសៀលថ្ងៃដដែលក្រោយបញ្ចប់ការចុះពិនិត្យទីតាំងបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណន តេជោ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលថ្មីបានបន្ដអញ្ជើញចុះពិនិត្យស្ថានភាពភូមិសាស្រ្ដ ខេត្តនិងនៅទីតាំងចំណុចស្ពានដើមលាប ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ដើម្បីពិនិត្យស្ថានភាពទូទៅ ជាមួយមន្រ្ដីជំនាញ៕

អត្ថបទដែលជាប់ទាក់ទង