ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធបាល់ទាត់ បញ្ចេញបញ្ជីឈ្មោះU19សម្រាប់ព្រឹត្តិការណ៍ជម្រុះ AFC U17 Asian Cup 2025 Qualifiers Group B

31

ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិអាយុក្រោម១៩ឆ្នាំសម្រាប់ចូលរួមការប្រកួតជម្រុះព្រឹត្តិការណ៍ AFC U17 Asian Cup 2025 Qualifiers Group Bហើយ។

  ព្រឹត្តិការណ៍នេះនឹងធ្វើពីថ្ងៃទី១៩ដល់២៧ តុលា២០២៤ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

បញ្ជីឈ្មោះដែលមានគ្នាចំនួន២៣នាកល់នោះបានចូលជម្រំហ្វឹកហាត់ដើម្បីត្រៀមព្រឹត្តិការណ៍

ប្រកួតជម្រុះទ្វីបអាស៊ីនេះ។

  កម្ពុជាដែលស្ថិតនៅពូលBនោះមានក្រុមបង់ក្លាដែស ម៉ាកាវ អាហ្វហ្គានីស្ថាន និងក្រុម

ហ្វីលីពីន។

  បើតាមកម្មវិធីប្រកួតដែលផ្សព្វផ្សាយដោយសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី(AFC)នោះក្រុមកម្ពុជាត្រូវប្រកួតជាមួយបង់ក្លាដែសថ្ងៃទី១៩ខែតុលា បន្ទាប់មកជួបជាមួយម៉ាកាវថ្ងៃទី២១តុលាប្រកួតជាមួយអាហ្វហ្គានីស្ថានថ្ងៃទី២៥តុលានិងចុងក្រោយប្រកួតជាមួយហ្វីលីពីនថ្ងៃទី២៧តុលា៕

អត្ថបទដែលជាប់ទាក់ទង