ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់​ជិះ​ម៉ូតូ​ HONDA Night hawk ​ក្នុង​ល្បឿនលឿន​រ៉េ​ចង្កូត​បុក​បង្គោល​ថ្ម​ព្រុំ​ដី​រួច​ផ្លោង​ខ្ទប់​និង​បង្គោល​ភ្លើង​ថ្ម​បន្ថែម​បណ្ដាលឲ្យ​ស្លាប់​

32

ភ្នំពេញ៖បុរសម្នាក់​ជិះ​ម៉ូតូ​ HONDA Night hawk ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AY-0291 ជិះ​ម៉ូតូ​ក្នុង​ល្បឿនលឿន​រ៉េ​ចង្កូត​បុក​បង្គោល​ថ្ម​ព្រុំ​ដី​រួច​ផ្លោង​ខ្ទប់​និង​បង្គោល​ភ្លើង​ថ្ម​បន្ថែម​ទៀត​ បណ្ដាលឲ្យ​ស្លាប់​បាត់បង់​ជីវិត​។

សមត្ថកិច្ចបានឱ្យដឹងថា៖ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​៣ទៀបភ្លឺ​ ថ្ងៃទី​០២​ ខែ​កក្ដដា​ ឆ្នាំ​២០២៤​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៥០ម៉ែត្រ​ សង្កាត់​ព្រៃ​ស​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ ។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​អធិការ​នគរបាល​ខណ្ឌ​ដង្កោ​ចុះ​មក​វាស់​វែង​រួច​ប្រគល់​សព​ជន​រងគ្រោះ​និង​ម៉ូតូ​ឲ្យ​សាច់​ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទដែលជាប់ទាក់ទង