ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមគួច ចំរើន និង ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្តកណ្ដាកជួបសំណេះសំណាលជាមួយមន្រ្តីរាជការកងកំលាំងប្រដាប់អាវុធទូទាំងខេត្ត

65

កណ្ដាល៖នៅអគាB នៃសាលាខេត្ត​កណ្តាល​ នាព្រឹក​ ថ្ងៃទី​២​ខែកក្កដា​ ឆ្នាំ​២០២៤​នេះឯកឧត្ដម​ គួច​ ចំរើន​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ថ្មី និង​ ឯកឧត្ដម​ នូ​ សាខន​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​កណ្ដាល​ បានជួបសំណេះសំណាល​ជាមួយមន្ត្រីរាជការ​.មន្ត្រី​ជាប់កិច្ចសន្យា​ និង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ នៃរដ្ឋបាលខេត្ត​កណ្តាល​យ៉ាងច្រើនកុះករជាការបង្ហាញមុខផងនិងដើម្បីអោយបានស្គាល់ចិត្តថ្លើមគ្នាកាន់តែល្អប្រសើក្នុងការរួមដៃគ្នាបំពេញការងារនៅរដ្ឋបាលខេត្តកណ្ដាល ។

ឯកឧត្តម គួច ចំរើន ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលខេត្តកណ្ដាលបានមានប្រសាសន៌ថា៖« ត្រូវយកចិត្តទុកដាក់ពិនិត្យនូវរាល់បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ និងឆ្លើយតប ឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងយុត្តិធម៌ ។ » ៕

អត្ថបទដែលជាប់ទាក់ទង