ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុងចំណោមគ្នា៥នាក់ដែលលួចកាំភ្លើងនគរបាលចំនួន២ដើមកាលពី៣ថ្ងៃមុន

31

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ សហការណ៍ជាមួយនគរបាលខណ្ឌដង្កោ និងនគរបាលខណ្ឌពោធិ៍សែនជ័យ ។ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ក្នុងចំណោមគ្នា៥នាក់ដែលបានធ្វើសកម្មភាពលួចកាំខ្លីម៉ាកឡុកចំនួន២ដើម ចេញពីក្នុងរថយន្តរបស់នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ។

សកម្មភាពនះបានកើតឡើង នៅវេលាយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅនៅតាមផ្លូវ៥០ម៉ែត្រចំណុចភ្លើងស្តុបឫស្សីសាញ់ ក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ ។

សមត្ថកិច្ចឱ្យដឹងថា៖ជនសង្ស័យទាំង៥នាក់នោះទើបតែស្គាល់ម្នាក់ប៉ុណ្ណោះគឺឈ្មោះសួង បុរិន អាយុ៣៨ឆ្នាំ មុខរបរកាសែតអនឡាញ « អង្គភាពគេហទំព័រនគរប៉ុស្តិ៍ធីវីអនឡាញ » ។ ជនសង្ស័យម្នាក់នេះស្នាក់នៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ និងមានទីលំនៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ រីឯបក្សពួក៤នាក់ទៀត មិនទាន់ស្គាល់ឈ្មោះនៅឡើយ ក្នុងនោះម្នាក់កំពុងរត់គេចខ្លួន ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យ១ក្រុមនេះគឺជាមុខសញ្ញាចោរកម្មតែងតែធ្វើសកម្មភាពបន្លំលួចទ្រព្យសម្បត្តិជនរងគ្រោះដែលជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរ ហើយក៏តែងតែលួចទ្រព្យសម្បត្តិនៅក្នុងរថយន្តទៀតផង។ ជាក់ស្ដែងបានលួចកាំភ្លើងខ្លីម៉ាកឡុកនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចំនួន២ដើមដែលទុកក្នុងរថយន្ត ។ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ សហការណ៍ជាមួយនគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវភ្លាមៗ ។ ក្រោយមកកំណត់បានមុខសញ្ញា ទើបការឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន៣នាក់ រួចនាំទៅសាកសួរ ហើយរហូតដល់វេលាល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ។

    កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅសហការណ៍ជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះសួង បុរិន ដល់កន្លែងស្នាក់នៅតែម្ដង ប៉ុន្តែមុននិងឃាត់ខ្លួនបានជនសង្ស័យរូបនោះបានឡើងពួនលើដំបូលផ្ទះនិងបានយកក្រណាត់គរបឡានគ្របពីលើ តែនៅតែត្រូវនគរបាលរកឃើញ ។

ប្រភពដដែលបានប្រាប់ថា ខណៈនោះកម្លាំនគរបាលដកហូតបានម៉ូតូហុងដាឌ្រីមសេ១២៥ពណ៍ ស៊េរីឆ្នាំ២០២០ មួយគ្រឿង កាតកាសែត«អង្គភាពគេហទំព័រនគរប៉ុស្តិ៍ធីវីអនឡាញ » អត្តសញ្ញាណប័ណ្ណ ផងដែរ ។ចំណែកកាំភ្លើងដែលលួចបាននៅជនសង្ស័យម្នាក់ទៀតដែលកំពុងគេចខ្លួនហើយសង្ស័យថាជននោះបានលក់បាត់ទាំង២ដើមហើយ ពេលនេះនគរបាលកំពុងតាមចាប់ជននោះហើយ ៕

អត្ថបទដែលជាប់ទាក់ទង