ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន បង្ហាញវីដេអូតស៊ូមតិនៅក្នុងរដ្ឋសភានីតិកាលទី១ ឆ្នាំ១៩៩៣ ស្តីពីថវិការបស់សមាជិកសភា

57

ភ្នំពេញ៖នៅយប់ថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញវីដេអូមួយនៃកិច្ចប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី១ កាលពីឆ្នាំ១៩៩៣។

សម្តេចតេជោ បានបញ្ជាក់ថា វីដេអូនេះ គឺសម្តេចចង់បង្ហាញដោយសង្ខេបនូវ ការតស៊ូមតិនៅក្នុងការប្រជុំដំបូងរបស់រដ្ឋសភាកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៣ នៃកិច្ចពិភាក្សាលើថវិកាសភា ឬនិយាយឲ្យស្រួលស្តាប់ គឺប្រាក់ខែសមាជិកសភា។

សម្តេចតេជោ បានបញ្ជាក់ថា ការពិភាក្សាមានរយ:ពេល ២ម៉ោង ៤២នាទី តែសុំសង្ខេប មកត្រឹម១ម៉ោង ២២នាទី ដោយលើកយកតែមតិរបស់សម្តេច លោក ចែម ស្ងួន និងលោក ឈាន វ៉ុន ដែលទាំង ៣នាក់សុទ្ធតែជាថ្នាក់ដឹកនាំគណបក្ស ប្រជា ជនដូចគ្នា។

សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា ក្រោយការមើល និងស្តាប់មតិរបស់សម្តេច ដែលតស៊ូមតិ ក្នុងវីដេអូនេះរួចទៅ ជនរួមជាតិនឹង
កាន់តែយល់ពីសម្តេច ដែលតស៊ូយ៉ាងណាទំរាំមានថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង