ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្វើការកែប្រែពេលវេលាការផ្តល់ សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតានៅផ្សារទំនើបអីអន២ សែនសុខ ចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ

22

ភ្នំពេញ៖អគ្គនាយកដា្ឋនអត្តសញ្ញាណកម្ម បានសម្រេចកែសម្រួលថ្ងៃធ្វើការ នៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតានៅទីតាំងក្នុងផ្សារអីអនម៉លសែនសុខ ដោយធ្វើការចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ បានចាប់អនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះតទៅ។

យោងតាមលិខិតរបស់ឯកឧត្ដមតុប នេត អគ្គនាយក នៃអគ្ននាយកដ្ឋានអត្តសញ្ញាណកម្ម បានពន្យល់ថា ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាអត្តសញ្ញាណកម្មឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ជួយសម្រួលដល់បងប្អូនមន្ត្រីរាជការ បុគ្គលិក កម្មករ កម្មការិនី របស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬគ្រឹះស្ថាននានា ដែលមានការមមាញឹកក្នុងម៉ោងការងាររដ្ឋបាល និងដើម្បីមានពេលវេលាសម្រាប់ថែទាំប្រព័ន្ធគ្រប់គ្រង ក្រសួងមហាផ្ទៃ បានសម្រេចកែសម្រួលថ្ងៃធ្វើការនៃការ ផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា ដោយដាក់ឱ្យដំណើរការពី ថ្ងៃពុធ រហូត ដល់ថ្ងៃអាទិត្យ (ឈប់សម្រាកនៅថ្ងៃចន្ទ និងអង្គារ) សម្រាប់ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរ និងលិខិតឆ្លងដែនធម្មតាប្រចាំនៅផ្សារអីអន ម៉ល សែនសុខ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នេះតទៅ។

សម្រាប់ថ្ងៃចន្ទ និងអង្គារ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់មន្ត្រីប្រចាំការ ដើម្បីបើកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា ជូនប្រជាពលរដ្ឋដែលដល់ថ្ងៃត្រូវមកទទួលយក៕

អត្ថបទដែលជាប់ទាក់ទង