ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅ ណែនាំកហកម្លាំងសណ្តាប់ធ្នាប់ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀននិងល្បែងស៉ីសង

33

ភ្នំពេញៈ លោកចេង មុនីរ៉ា បានកោតសសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់  ដែលកន្លងមកបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការការពារសន្តិសុខ  ចុះរៀបចំសណ្តាប់ធ្នាប់ សម្អាតបរិស្ថានអនាម័យ សម្រួលចរាចរ  ចុះពង្រឹងច្បាប់ចរាចរ  ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ  និងចុះល្បាតតាមមូលដ្ឋាន ។

     នេះជាការលើកឡើងរបស់លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក្នុងឱកាសលោកជួបសំណេះសំណាលនិងចែកអំណោយ ជាអង្ករនិងថវិការដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន៥០នាក់ កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នៅបរិវេណសាលាខណ្ឌ ។

      ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌច្បារអំពៅបានដាស់តឿនក្រើន រំលឹក ដល់កងកម្លាំងសណ្ដាប់ធ្នាប់ ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៍ វិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឲ្យខាងតែបាន នូវពាក្យថា ( ៣ កុំ )  ជាពិសេសពេលចុះបំពេញការងារ រៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ក៍ដូចជាចុះល្បាតក្នុងភូមិសាស្ត្រខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវតួនាទីភារៈកិច្ចរបស់យើង គឺទន់ភ្លន់  តែមិនទន់ជ្រាយត្រូវតែម៉ឺងម៉ាត់ 

      ថ្លែងទៅកាន់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ  លោកអភិបាលខណ្ឌបានបញ្ជាក់អត្ថន័យពាក្យ( ៣ កុំ ) ដូច្នេះថា  ទី១- កុំលេងល្បែងស៉ីសងគ្រប់ប្រភេទ , ទី២-កុំពាក់ព័ន្ធឬសេពគ្រឿងញៀន , ទី៣-កុំឈ្លោះទាស់ទែងគ្នា  ត្រូវរក្សាឱ្យបានសាមគ្គីភាពផ្ទៃក្នុង ។  លោកអភិបាលបានស្នើរដល់កងកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្ត ( ៣ កុំ ) អោយបាន បើបុគ្គលណាម្នាក់លួចលេងល្បែងស៉ីសង  លួចសេពគ្រឿងញៀន ខុសវិន័យកងកម្លាំងត្រូវបញ្ឈប់ពីការងារ  ។ ទី៣កុំឈ្លោះទាស់ទែងគ្នាវាមិនល្អទេ ធ្វើអោយប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ។ និយាយ រួមត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ  មានវិន័យល្អ  និងអនុវត្តតាមការណែនាំរបស់អង្គភាព    ចំណុចសំខាន់មួយទៀត ពេលចុះអនុវត្តការងារត្រូវរក្សាអោយបាន នូវសេចក្តីថ្លៃថ្នូ កុំប្រើអាកប្បកិរិយាច្រងែង ច្រង៉ាង ឬពាក្យសំដីមិនសមរម្យទៅលើ ប្រជាពលរដ្ឋ ជាពិសេសពេលចុះរៀបចំ សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈតែងតែមានការប៉ះទង្គិចជាមួយមហាជន ។

    ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានដាក់ផែនការអោយកម្លាំងសណ្តាប់ខណ្ឌទាំងអស់ត្រូវចុះល្បាតជាប្រចាំតាមគោលដៅនានាដែលជាទីតាំងងាយរងគ្រោះដោយក្រុមក្មេងទំនើងប្រមូលផ្តុំគ្នា  តំបន់ស្មុគ្រស្មាញ  និងទីតាំងដែលសំបូរបន្ទប់ជួល ៕

អត្ថបទដែលជាប់ទាក់ទង