ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំប្រតិភូគណៈចលនាមហាជន១៤ រូបទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល ៤ ថ្ងៃ

30

ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា កាលពីយប់ថ្ងៃទីកក្ដដានេះបានអញ្ជើញដឹកនាំគណប្រតិភូគណៈចលនាមហាជន ចំនួន១៤ រូប ទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់គណៈចលនាមហាជននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។

ដំណើរទស្សនកិច្ចខាងលើនេះធ្វើឡើងក្នុងគោលបំណងនៃការពង្រឹង និងពង្រីកនូវទំនាក់ទំនងរវាងគណៈចលនាមហាជននៃរបស់គណបក្សទាំង២ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ក៏ដូចជាផ្លាស់ប្តូរបទពិសោធក្នុងការងារចលនាមហាជនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង