ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញផ្ញើរសាចូលរួមរំលែកទុក្ខគោរពជូន លោកជំទាវ ឆាង សាម និងក្រុមគ្រួសារ

32

ភ្នំពេញ៖ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានក្តីរន្ធត់ចិត្ត ឥតឧបមា និងមានសេចក្តីក្រៀមក្រំជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាន ដោយទទួលដំណឹងថា ឯកឧត្តមសន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវជាស្វាមីរបស់ លោកជំទាវ ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២:១៩ នាទីព្រឹក ក្នុង ជន្មាយុ ៧៧ ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ ឯកឧត្តមសន្តិបណ្ឌិតរដ្ឋលេខាធិការ គឺជាការបាត់បង់ដ៏ធំធេងនូវស្វាមី ឪពុក ជីតា និងញាតិមិត្តនៃ ក្រុមគ្រួសារ ប្រកបទៅដោយសង្គហធម៌ និងព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលធ្លាប់មាន ស្នាដៃរួមចំណែកយ៉ាងសកម្មទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតីជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នៅគ្រប់កាលៈទេសៈ ទាំងអស់ ដើម្បីបុព្វហេតុនៃការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នាពេលកន្លងមក ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់។

ស្ថិតក្នុងសមានទុក្ខ វិយោគសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាននេះ ខ្ញុំសូម សម្តែងនូវការរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅ ពោរពេញដោយក្តីសោកសៅជាមួយ លោកជំទាវ និងក្រុមគ្រួសារ ញាតិមិត្ត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមសន្តិបណ្ឌិត អ៊ុក គឹមលេខ សូមបានទៅកាន់ឋាន បរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកជំទាវ និងក្រុមគ្រួសារនៃសព ទទួលនូវ មនោសញ្ចេតនារំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតពីខ្ញុំ៕

អត្ថបទដែលជាប់ទាក់ទង