ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសតែងតាំង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល ជូន ឯកឧត្តម គួច ចំរើន ជំនួសឯកឧត្ដមគង់ សោភ័ណ្ឌ

99

កណ្ដាល៖នៅថ្ងៃសៅរ៍ ១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤បានរៀបចំ ពិធីផ្ទេរ និងតែងតាំងមុខតំណែង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល ជូន ឯកឧត្តម គួច ចំរើន ជំនួសឯកឧត្ដមគង់ សោភ័ណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកណ្ដាល និងសម្តេចមហារដ្ឋសភាធិការធិបតី  ឃួន  សុដារី  សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ក្រុមការងារ​គណបក្សចុះមូលដ្ឋានខេត្តកណ្តាលនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត៕

អត្ថបទដែលជាប់ទាក់ទង