ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីចិន អបអរសាទរនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក Starmer

31

ប៉េកាំង៖នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង (Li Qiang) នៅថ្ងៃអាទិត្យនេះបានអបអរសាទរលោក Keir Starmer ដែលទើបត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ដែលថ្នាក់ដឹកនាំជាន់ខ្ពស់ទីមួយនៃទីក្រុងប៉េកាំងដែលធ្វើដូច្នេះជាសាធារណៈ។

នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារាសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤។

នៅក្នុងសារនោះ លោក លី ឈាំង បាននិយាយថា ចិន និងអង់គ្លេស គឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាសេដ្ឋកិច្ចដ៏ធំបំផុតក្នុងលោក។ ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងប្រទេសទាំងពីរនោះ មិនត្រឹមតែបំពេញប្រយោជន៍របស់ប្រទេសទាំងពីរទេ តែវាក៏អាចជំរុញឱ្យមានការឯកភាពរបស់សហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលផងដែរ។

លោកបានបន្ថែមថា រដ្ឋាភិបាលចិន ធ្វើការពិចារណាជាថ្មីចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយអង់គ្លេស ហើយមានឆន្ទៈធ្វើការជាមួយរដ្ឋាភិបាលថ្មីអង់គ្លេស ដើម្បីបង្កើនក្តីទុកចិត្តនយោបាយគ្នាទៅវិញទៅមក ពង្រឹងសហប្រតិបត្តិការដែលមានប្រយោជន៍ទាំងសងខាង បង្កើនការផ្លាស់ប្តូរគ្នារវាងប្រជាជន និងវប្បធម៌ គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសទាំងពីរ។

គួរបញ្ជាក់ថា តាមរយៈទីភ្នាក់ងារប្រៃសណីយ៍អង់គ្លេស ចិនគឺជាដៃគូពាណិជ្ជកម្មធំទីប្រាំរបស់អង់គ្លេសក្នុងឆ្នាំ ២០២៣។ ប៉ុន្តែទំនាក់ទំនងការទូតរវាងប្រទេសទាំងពីប្រែជាល្អក់កករខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងការប៉ះពាក្យសម្តីគ្នាខ្លាំងៗជុំវិញការគ្រប់គ្រងដែនដីអតីតអាណានិគមរបស់អង់គ្លេសហុងកុង។

ប្រទេសទាំងពីរនេះក៏បានចោទប្រកាន់គ្នាអំពីការធ្វើចារកម្មគ្នាទៅវិញទៅមកផងដែរ។ កាលពីខែមុន ចិនបាននិយាយថា អង្គភាព MI6 របស់អង់គ្លេសបានជ្រើសរើសបុគ្គលិករដ្ឋចិនមួយចំនួន ដើម្បីធ្វើការចារកម្ម៕

អត្ថបទដែលជាប់ទាក់ទង