ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ដ​ស៊េរី​ទំនើប​ LEXUS LM350 បេីក​បុក​ជាមួយ​ម៉ូតូ​ HONDA PCX បណ្ដាលឲ្យ​បុរសជា​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់​នៅសង្កាត់​ត្រពាំង​ក្រសាំង​

31

ភ្នំពេញ៖បុរសម្នាក់​បេីក​រថយន្ដ​ស៊េរី​ទំនើប​ LEXUS LM350 ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BG-5335 បេីក​បុក​ជាមួយ​ម៉ូតូ​ HONDA PCX ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1HO-8549 បណ្ដាលឲ្យ​បុរសជា​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់​ត្រូវ​បុរសជា​តៃកុង​រថយន្ដ​បាន​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ដេីម្បី​ជួយ​សង្គ្រោះ ។ សមត្ថកិច្ចឱ្យដឹងថា៖ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​៨យប់​ ថ្ងៃ​ទី​០៧​ ខែ​កក្ដដា​ ឆ្នាំ​២០២៤​ ស្ថិត​តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​មក​វាស់​វែង​យក​រថយន្ដ​ និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទដែលជាប់ទាក់ទង