ឯកឧត្ដម លី វ៉ាន់ហុង អគ្គនាយកហិរញ្ញវត្ថុ និងរដ្ឋបាលក្រសួងព័ត៌មាន ទទួលមរណភាព ដោយរោគាពាធ
ភ្នំពេញ៖ឯកឧត្ដមលី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកហិរញ្ញវត្ថុ និងរដ្ឋបាល នៃក្រសួងព័ត៌មាន បានទទួលមរណភាព នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយរោគាពាធ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ខៀវ កាញារិទ្ធ តាមរយៈ Facebook ផ្លូវការរបស់ឯកឧត្ដម។
បច្ចុប្បន្នសពឯកឧត្ដម លី វ៉ាន់ហុង កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសពស្ថិតនៅបុរីប៉េងហួត បឹងស្នោ៕