ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភអង្ករ១០តោន និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុង វិស័យ មនុស្សធម៌

38

កំពង់ធំ៖នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនិយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវ បណ្ឌិត បាននាំយកអង្ករចំនួន ១០តោន មីជាតិចំនួន៥០០កេស ត្រីខកំប៉ុងចំនួន១០០កេស និងទឹកត្រីទឹកស៊ីអ៉ីវចំនួន៦០០យួរ មកប្រគល់ជូនឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សម្រាប់ បន្ត សកម្មភាព ក្នុង វិស័យ មនុស្សធម៌ ដែល ពិធីនេះ ប្រព្រឹត្ត ទៅ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

នាយឧត្តមសេនិយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និង ជាប្រធាន សមាគម អតីត យុទ្ធ ជន កម្ពុជា និង សម្តេច ធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី លោកតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា។

ជាមួយនេះដែររដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានខិតខំយ៉ាងសកម្ម ក្នុងការជួយដោះស្រាយការលំបាកខ្វះខាត ជូនដល់បងប្អូនអតីតយុទ្ធជន និងប្រជាជននៅតាម បណ្ដាមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ យ៉ាងមមាញឹកដូចភ្លៀងរលឹម និងបានណែនាំឲ្យបន្តសកម្មភាពនេះតទៅទៀត ដើម្បីបានជាប្រយោជន៍ដល់បងប្អូនអតីតយុទ្ធជន និង ប្រជាជន យើងដែលមានជីវភាពលំបាក ខ្វះខាត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរព និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលជានិច្ចជាកាល លោកតែងតែបានជួយឧបត្ថម្ភ ស្បៀងអាហារគ្រឿង ឧបភោគបរិភោគ និងសម្ភារផ្សេងៗ ជាបន្តបន្ទាប់សម្រាប់ជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាត ជូនបងប្អូនអតីតយុទ្ធជន និងប្រជាជននៅក្នុងខេត្តកំពង់ធំ ដែល មានជីវភាពលំបាកខ្វះខាត និង បានប្ដេជ្ញាចិត្ត បន្តសកម្មភាពនាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគទាំងនេះ ទៅផ្ដល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាត ពិតប្រាកដនៅតាមមូលដ្ឋាននានា និងសូមគោរពជូនពរសម្ដេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សូមទទួលបាននូវពុទ្ធពរទាំងប្រាំបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

នៅ ក្នុង ឱកាសនេះ នាយ ទាហាន នាយ ទាហាន រង និង ពលទាហាន នៃបញ្ជាការ ដ្ឋាន តំបន់ ប្រតិបត្តិការ សឹក រងកំពង់ធំ និង ក្រុមគ្រួសារ សូម ប្រកាស គាំទ្រ យ៉ាង ពេញ ទំហឹង និង ជាថ្មី ម្ដង ទៀត នូវ គម្រោង ស្ថាបនា ព្រែក ជីក ហ្វូ ណនតេជោ ដែល និង ត្រូវ បើកការដ្ឋានស្ថាបនា នៅ ថ្ងៃទី៥ ខែ សីហា ឆ្នាំ ២០២៤ ឲ្យ ទទួល បាន ជោគជ័យ ដើម្បី ការអភិវឌ្ឍន៍ រីកចម្រើន រុងរឿង បន្ថែម ទៀត របស់ ប្រទេស ជាតិ និង ផលប្រយោជន៍ របស់ ប្រជាជន កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង