ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូបុកគ្នាបណ្ដាលឲ្យ​បុរសម្នាក់​ស្លាប់ ​ និង​បុរសបី​នាក់​រងរបួស​ធ្ងន់​នៅផ្លូវ​បេតុង​៣០ម៉ែត្រ​បុរី​សន្តិភាព​២​បានបញ្ជូន​ទៅ​មន្ទីរពេទ្យ​

64

ភ្នំពេញ៖គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ HONDA CBR ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FZ-1633 បុក​ជាមួយ​ម៉ូតូ​ HONDA WAVE ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AD-5306 ពេញទំហឹង​បណ្ដាលឲ្យ​បណ្ដាលឲ្យ​បុរសម្នាក់​ស្លាប់​ និង​បុរសបី​នាក់​ទៀត​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

សមត្ថកិច្ចឱ្យដឹងថា៖ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​៩:១៥នាទី​យប់​ ថ្ងៃ​ទី​១២​ ខែ​កក្ដដា​ ឆ្នាំ​២០២៤​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​៣០ម៉ែត្រ​បុរី​សន្តិភាព​២​ សង្កាត់​ព្រៃស​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ ។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​ម៉ូតូទាំង​ពីរគ្រឿង​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ និង​ប្រគល់​សព​ជន​រងគ្រោះ​ឲ្យ​សាច់​ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទដែលជាប់ទាក់ទង