រថយន្ត៣គ្រឿងបុកគ្នាបណ្ដាលឲ្យ ធ្លាក់ប្រឡាយ ២គ្រឿងចំណែកតៃកុងរថយន្តRAV4 រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ
ភ្នំពេញ៖បុរសម្នាក់បេីករថយន្ដ VIGO ពាក់ស្លាកលេខ ភ្នំពេញ 2R-9546 បេីកវ៉ាជែងទៅបុករថយន្ដ RAV4 មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2B-3448 រួចខ្ទាតទៅប៉ះរថយន្ដ VISTO មួយគ្រឿងទៀតពាក់ស្លាកលេខ ភ្នំពេញ 2AM-5414 បណ្ដាលឲ្យធ្លាក់ប្រឡាយ រីឯរថយន្តVIGO បានក្រឡាប់ធ្លាក់ប្រឡាយដូចគ្នា ចំណែកតៃកុងRAV4 ដែលម៨នធ្លាក់ប្រឡាយរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។
សមត្ថក៨ច្ចឱ្យដឹងថាឡ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០:២០នាទីយប់ ថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវបេតុង១២ម៉ែត្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌកំពូលចុះមកធ្វើការវាស់វែងយករថយន្ដទាំងបីគ្រឿង ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕