ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការ អន្តរក្រសួង ចុះពិនិត្យ ប្រគល់-ទទួល ការងារថែទាំខួបកំណាត់ផ្លូវជាតិលេខ ៦២ និងផ្លូវបំបែកខ្នែងផ្លូវជាតិលេខ ៩៥

92

ព្រះវិហារ៖នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ អមដំណើរនិងនាំផ្លូវ គណៈកម្មការ អន្តរក្រសួង ចុះពិនិត្យ ប្រគល់-ទទួល ការងារថែទាំខួបកំណាត់ផ្លូវជាតិលេខ ៦២ ។

ការងារដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហាររួមមានការងារក្រាលកៅស៊ូ DBST ប្រវែង ៥៥០ម៉ែត្រពង្រីកទទឹង ៥ម៉ែត្រសងខាង ចាប់ពីគ.ម៦៧+៩៥០ ដល់គ.ម៦៨+៥០០ និងផ្លូវបំបែកខ្នែងផ្លូវជាតិលេខ ៩៥ ប្រវែង៦០ម៉ែត្រស្ថាបនាលូអ៊ុយ ៨៨០ម៉ែត្រស្ថាបនាលូមូលមុខ ០,៨ម ប្រវែង ៤៥០ម៉ែត្រនិងរៀបចំដាក់រឺហ្គាបេតុងសរសៃដែកចំនួន ១៧កន្លែង ព្រមទាំងគូសគំនូសចរាចរណ៍ និងដាក់ផ្លាកចរាចរណ៍មួយចំនួនផងដែរ ស្ថិតក្នុងភូមិភ្នំដែក ឃុំរម្មណី ស្រុករវៀង ខេត្តព្រះវិហារ ។

មន្ត្រីជំនាញឱ្យដឹងថា៖ការងារទាំងនេះអនុវត្តដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ៕

អត្ថបទដែលជាប់ទាក់ទង