ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តឧត្តរមានជ័យ ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាព និងការអនុវត្តវិធានការកម្ចាត់ដង្កូវហ្វូងនៅស្រុកចុងកាល់

38

ឧត្តរមានជ័យ៖នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដមមាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាព និងការអនុវត្តវិធានការកម្ចាត់ដង្កូវហ្វូងនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

គួរបញ្ជាក់ថា ខេត្តឧត្តរមានជ័យ បានរងគ្រោះដោយដង្កូវហ្វូងរាតត្បាតដំណាំស្រូវបងប្អូនប្រជាកសិករចំនួន ៣៣គ្រួសារ លើផ្ទៃដីសរុប ៩៥ហិចតា នៅក្នុងឃុំចំនួន ៤ នៃស្រុកចុងកាល់។ ជាវិធានការឆ្លើយតបដើម្បីកម្ចាត់ និងទប់ស្កាត់ដង្កូវហ្វូង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានចុះផ្សព្វផ្សាយបណ្ដុះបណ្ដាលអំពីវិធីសាស្ត្រលាយថ្នាំកម្ចាត់ដង្កូវតាមគោលការណ៍របស់ក្រសួង និងចុះបាញ់ថ្នាំជាក់ស្តែងនៅតាមតំបន់ហានិភ័យទាំង ៤ឃុំ។

ទន្ទឹមនឹងនេះ ឯកឧត្ដម មាន ចាន់យ៉ាដា ក៏បានចែកជូនធុងបាញ់ថ្នាំគ្រប់ឃុំទាំងអស់ក្នុងខេត្តឧត្តរមានជ័យ ដើម្បីទុកជូនភ្នាក់ងារកសិកម្មធ្វើកិច្ចអន្តរាគមន៍ផ្ទាល់បានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង