ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម នួន ផារ័ត្ន ៖ធនធានមនុស្សគឺជាកត្តាសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ តួនាទីរបស់លោកគ្រូ អ្នកគ្រូ ពិតជាសំខាន់ណាស់ ក្នុងការបណ្តុះបណ្តាលសិក្សានុសិស្ស

44

កំពង់ធំ៖ឯកឧត្ដមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថា ៖ធនធានមនុស្សគឺជាកត្តាសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ហើយតួនាទីរបស់លោកគ្រូ អ្នកគ្រូ ពិតជាសំខាន់ណាស់ ក្នុងការបណ្តុះបណ្តាលប្អូនៗសិស្សានុសិស្ស ដែលជាទំពាំងល្អដ៏រឹងមាំ និងជាសសរទ្រូងរបស់ប្រទេស ដើម្បីក្លាយជាថ្នាក់ដឹកនាំទៅថ្ងៃអនាគត។

ឯកឧត្ដមនួន ផារ័ត្ន បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ក្លោងទ្វារ និងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សា-អនុវិទ្យាល័យថ្នល់បែក ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្ដមបន្ថែមទៀតថា ការពង្រឹងវិស័យអប់រំនេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ពីអ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសាម៉ីខ្លួន ក្នុងការតាំងចិត្តខិតខំរៀនសូត្រ។ ទន្ទឹមនោះឯកឧត្ដមបានបន្តទៀតថា សូមប្អូនៗសិស្សានុសិស្ស ខិតខំរៀនសូត្រ ដើម្បីមានចេះដឹង រៀនឱ្យយល់អំពីទ្រឹស្តីហើយអនុវត្តឱ្យបានត្រឹមត្រូវ និងរៀនធ្វើជាមនុស្សល្អ មានសីលធម៌ល្អ ជាគម្រូគេទាំងការរស់នៅ ការសិក្សារៀនសូត្រ ដើម្បីចូលរួមចំណែកអភិឌ្ឍខេត្តកំពង់ធំ ក៏ដូចជាអភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចម្រើនទៅមុខ។ 

លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបន្ថែមទៀតថា ប្រទេសជាតិមានការរីកចម្រើនទៅមុខ លុះត្រាតែប្រទេសជាតិមានធនធានមនុស្សល្អ ពោរពេញទៅដោយថាមពល ចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ មានទំនាក់ទំនងល្អ។ ដូច្នេះសូមយើងទាំងអស់គ្នា រួមគ្នាគិត រួមគ្នាធ្វើ ដើម្បីអភិវឌ្ឍធនធានមនុស្ស និងអភិវឌ្ឍខេត្តកំពង់ធំ ឱ្យមានការរីកចម្រើន លើកកម្ពស់ជីវភាពប្រជាពលរដ្ឋបានកាន់ល្អប្រសើរថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង