ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមកើត ឆែ ណែនាំមន្ត្រីថា៖ ការដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការគឺយករូបមន្តមរតកឈ្នះ ឈ្នះ របស់សម្តេចតេជោជាមូលដ្ឋាន

50

 ភ្នំពេញ៖ឯកឧត្ដមកើត ឆែ អភិបាលរង និងជាតំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំដល់សិក្ខាកាមជាមន្ត្រីនៅរដ្ឋបាលរាជធានីភ្នំពេញ និងមន្ត្រីនៅតាមបណ្តាខណ្ឌឲ្យិប្រកាន់ខ្ជាប់ការដោះស្រាយវិវាទក្រៅ ប្រពន្ធ័តុលាការដោយត្រូវយករូបមន្តឈ្នះ ឈ្នះ របស់សម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

        ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីភ្នំពេញលើកឡើងបែបនេះក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបន្តស្តី ពីដំណាក់កាលនៃការសម្របសម្រួលដោះស្រាយវិវាទជំនាញទន់ និងក្រមសិលធម៏   របស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ នាព្រឹកថ្ងៃទី១៧កក្កដាឆ្នាំ២០២៤នៅសាលារាជធានីភ្នំពេញ។វគ្គ បណ្តុះបណ្តាលនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម ចាយចាន់ តារាវណ្ណ សមាជិក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមផងដែរ។

ឯកឧត្ដមកើត ឆែ បានគូសបញ្ជាក់ថា៖មេរៀនថ្ងៃនេះជាទុនដ៏ធំជាមរតកមហាសាលនៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គ មហាសេនាបតីតេជោហ៊ុន សែនគឺចាក់ចំបេះដូង។អាជ្ញាធរមូលដ្ឋានមានភារកិច្ចដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការឈរលើអព្យាក្រឹតភាពនិងមិនត្រូវក្បត់មនសិការរបស់ខ្លួនឡើយ។ឯកឧត្ដមអភិបាលរងបានថ្លែងថា៖ការដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការដែលកើតមាននៅថ្នាក់មូលដ្ឋានគឺកុំអោយគេឈ្លោះគ្នាផង និងបានបុណ្យកុសលផងដោយប្រជាពលរដ្ឋទទួលបាននូវភាពសុខដមនីយ៏កម្មក្នុងសង្គម។ឯកឧត្ដមបន្តថា៖ជាមន្ត្រីដោះស្រាយវិវាទកុំបង្កផលលំបាកដល់ប្រជាពលរដ្ឋត្រូវយល់ថា ទឹកភ្នែករាស្ត្រអាចក្លាយជាទឹកស្ទឹង ទឹកទន្លេអាចពន្លិចទូកបាន។

ឯកឧត្ដមអភិបាលរងរាជធានីបញ្ជាក់ទៀតថា៖មន្ត្រីត្រូវប្រកាន់ក្រមសិលធម៏ បើ ដោះស្រាយវិវាទប៉ះសាច់ញាតិខ្លួនឯងត្រូវដកខ្លួនថយទុកឲ្យិអ្នកផ្សេងគេដោះស្រាយវិញ។ពាក្យស្មើភាពគ្មានទេក្នុងសង្គម ពាក្យស្មើភាពគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះ។ មានតែពាក្យសមភាព៕

អត្ថបទដែលជាប់ទាក់ទង