ជនជាតិបង់ក្លាដេសមួយក្រុមឈ្លោះ យកកាំបិតចាក់គ្នាបុរសម្នាក់បានដាច់ខ្យល់ស្លាប់បន្ទាប់ពីបញ្ជូនមកមន្ទីរពេទ្យ
ភ្នំពេញ៖ជនជាតិបង់ក្លាដេសមួយក្រុមឈ្លោះប្រកែកគ្នារឿងលុយរហូតឈានដល់យកកូនកាំបិតមុខស្រួចចាក់គ្នាទៅវិញទៅមកបណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ត្រូវបានកម្លាំងជំនាញ៧១១ កងពលតូចលេខ៧០ បានចុះទៅដឹកមកសង្រ្គោះ តែជាអកុសលបុរសម្នាក់បានដាច់ខ្យល់ស្លាប់បន្ទាប់ពីបញ្ជូនមកមន្ទីរពេទ្យ ។ចំណែកបុរស៤នាក់ទៀតត្រូវសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំងដេីម្បីសួរនាំ។
សមត្ថកិច្ចឱ្យដឹងថា៖ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧:១៥នាទីយប់ ថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០២៤ ស្ថិតក្នុងបន្ទប់ជួលមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បច្ចុប្បន្នសពរបស់ជនរងគ្រោះបានតម្កល់នៅក្នុងមន្ទីរពេទ្យព្រះកុសមៈ ខាងមន្ត្រីជំនាញកោសល្យកំពុងតែត្រួតពិនិត្យ៕