ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅ លោក ជែម សុខ ថា «កុំឱ្យបង្កើតបញ្ហា»

41

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅអ្នកអត្ថាធិប្បាយម្នាក់ដែលសម្តេចហៅថា «លោកតាដើរម៉ាស៊ីន (រត់)» កុំឱ្យរិះគន់បង្កើនបញ្ហា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

សម្តេចបានលើកឡើងថា៖ «ខ្ញុំចង់បានព័ត៌មានពិតល្អមិនល្អដាក់មកដើម្បីរកវិធីដោះស្រាយ តែកុំបង្កើតបញ្ហា ការបញ្ចេញមតិដើម្បីស្ថាបនិក ខុសពីការបង្កើតបញ្ហាដើម្បីរករឿង»

សម្តេចបានបន្តថា៖ «ខ្ញុំសូមផ្តាំទៅលោកតានោះ ដើរម៉ាស៊ីន(រត់) ខ្ញុំវាខ្ជិលធុញពេក គេចេះតែបាញ់ឱ្យខ្ញុំមើល មិនដឹងថាម៉េច ម្ង៉ៃគាត់ត្រូវម្ង៉ៃគាត់នេះទៅ ខ្ញុំមិនតទេ តែខ្ញុំប្រាប់ ថាឱ្យខ្ញុំថាចុះ កុំថាឱ្យមន្ត្រីរបស់ខ្ញុំ គ្នាខំប្រឹងហើយ គ្នាមិនល្អឥតខ្ចោះទេ ខ្ញុំទទួល ប៉ុន្តែមិនមែនមិនខំប្រឹងទេ»

សម្តេចធិបតី មិនបានបង្ហើបឈ្មោះបុគ្គលនោះទេ ប៉ុន្តែការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីលោក សុខ សុគន្ធ នៅជែម សុខ រិះគន់ចំពោះវិស័យទេសចរណ៍៕

អត្ថបទដែលជាប់ទាក់ទង