ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនមន្ត្រីយោធានៅ (កងកិត្តិយសត្រែទ័ព)ពីបទប្រេីប្រាស់កាំភ្លេីង​AK47គំរាមកំហែងគេ

76

ភ្នំពេញ៖នៅថ្ងៃទី១៧​ កក្កដា​ ឆ្នាំ២០២៤​ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅបានចាប់ខ្លួនជនសង្ស័យម្នាក់ពីបទ(គំរាមកំហែងដោយប្រើប្រាស់អាវុធវែងAk47)នៅចំណុចយឿត្រីថ្មីគល់ស្ពានព្រែកព្នៅភូមិផ្សាលិចសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

  ជនសង្ស័យ​មាន​ មុខរបរយោធា(កងកិត្តិយសត្រែទ័ព)បច្ចុប្បន្នរស់នៅផ្ទះលេខ68Cភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

  ជនរងគ្រោះឈ្មោះតែ.ប្រុស អាយុ៣៧​ឆ្នាំជនជាតិខ្មែរមុខរបរលក់ត្រី។

យោងតាមចម្លើយជនសង្ស័យបានសារភាពថានៅវេលាម៉ោង ៧៖៣២នាទីយប់ថ្ងៃទី១៧​ ខែកក្កដា​ឆ្នាំ២០២៤​ ខ្លួនបានជិះរថយន្តមួយគ្រឿងម៉ាកLUXIS 350ពណ៌សពាក់ស្លាកលេខខេមរៈភូមិន្ទ 02.2.6171ដោយដាក់អាវុធវែងAK47មួយដើមក្នុងរថយន្តពេលមកដល់កន្លែងកើតហេតុបានដកអាវុធវែងAK47ចេញពីក្នុងរថយន្តយកទៅគំរាមជនរងគ្រោះឈ្មោះតែ.ប្រុសនិងអ្នកជិតខាង។

  សមត្ថកិច្ចបន្តថា៖មូលហេតុដោយសារជនរងគ្រោះចោទខ្លួនថាបានទំនាក់ទំនងស្នេហាជាមួយប្រពន្ធគេ។

  សមត្ថកិច្ចឱ្យដឹងថា៖ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យខាងលើបានបើករថយន្តទៅទុកនៅក្នុងអង្គភាពកងកិត្តិយសត្រែទ័ពចំណែកអាវុធវែងAK 47បានយកទៅទុកក្នុងឃ្លាំងវិញ។

  បច្ចុប្បន្នជនសង្ស័យខាងលើបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង