ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមន្រ្តី៣រូប ជាអភិបាលរងខេត្ដព្រះសីហនុ

81

ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមន្រ្តី៣រូប ជាអភិបាលរងខេត្ដព្រះសីហនុ។ នេះបើតាមអនុក្រឹត្យ ដែលទទួលបាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។

តាមអនុក្រឹត្យសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចផ្ទេរភារកិច្ច និងតែងតាំងដូចខាងក្រោម៖

ទី១៖ លោក សុខ ភា ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ២ ពីអភិបាលរងខេត្ដកំពង់ស្ពឺ ឲ្យទៅកាន់មុខតំណែង ជាអភិបាលរងខេត្ដព្រះសីហនុ
ទី២៖ លោក នៃ គង់ ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៦ ពីអភិបាលរងខេត្ដកំពត ឲ្យទៅកាន់មុខតំណែង ជាអភិបាលរងខេត្ដព្រះសីហនុ
ទី៣៖
លោក សាមុត សុធារិទ្ធ (ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ) ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាល ឲ្យកាន់មុខតំណែង ជាអភិបាលរងខេត្ដព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង