ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារជំនាញមន្ទីរសាធារណការ ខេត្តព្រះវិហារស្ដារប្រឡាយទឹកនៅទីរួមស្រុកត្បែងមានជ័យបើកផ្លូវទឹកឱ្យហូរបានលឿន

86

ព្រះវិហារ៖នៅថ្ងៃ១៨កក្ដដា២០២៤នេះក្រុមការងារ ជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះស្ដារប្រឡាយទឹកនៅទីរួមស្រុកត្បែងមានជ័យ ក្នុងខេត្តព្រះវិហារដើម្បីបើកផ្លូវទឹកឱ្យហូរបានលឿនបន្ទាប់ពីផ្លូវថ្នល់(ផ្លូវជាតិលេខ៩)រងការលិចលង់ ដោយទឹកជំនន់ទឹកភ្លៀងហូរកាត់ថ្នល់ដោយសារតែភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងទៅ។

   លោកសំ លាងទ្រីបានលើកឡើងថា៖ទាំងនេះជាលទ្ធផលដែលពលរដ្ឋមួយចំនួននាំគ្នា ដឹកដីចាប់លុបលូ លុបប្រឡាយទឹកដែលជាទង្វើល្មើសនឹងច្បាប់។

លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសូមឱ្យពុកម៉ែ បងប្អូន ចូលរួមគោរពច្បាប់ទាំងអស់គ្នា ត្រូវបញ្ឈប់ជាបន្ទាន់ ការចាក់ដីលុបលូ លុបប្រឡាយទឹក ដើម្បីទន្ទានកាន់កាប់ដីចំណីផ្លូវ និងសង់សំណង់រំលោភជាដើម៕

អត្ថបទដែលជាប់ទាក់ទង